អា​​ជ្ញា​ធ​​​រ​​​​ខេត្ត​​​​​ព្រះសី​ហនុ ​បា​​​​​​​ន​រៀ​​បចំ​​កិ​ច្ច​​​ប្រ​​​ជុំ​ នៃ​កា​រ​ចុះ​អ​​នុវត្ត​​ការ​រុះរើ​សំ​ណ​ង់ ​ដែ​ល​នៅ​​សល់​​០៨​​គ្រូសា​រទៀ​ត​​មិន​​​​ព្រម​ទ​​ទួល​​គោ​ន​​​យោ​​​បា​យ​

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១២ មីនាឆ្នាំ២០១៨ ដោយ​មាន​បទប​ញ្ចា​ពីឯ​​កឧ​​ត្តម យ​ន្ត មីន​ អ​ភិ​បា​ល​ខេ​ត្ត​ព្រះសី​ហនុ​ អំពីការ​ចុះ​​អនុវ​ត្ត​​ការ​​​រុះរើ​​សំណ​ង់​​០៨​គ្រូសារ ដែល​ស្ថិ​ត​ក្នុងដំ​ណា​ក់​កា​លចុ​ង​ក្រោ​យនេះ​​ ​​អា​​​ជ្ញាធ​​​រ​​​​ខេ​ត្ត​​​​បា​​​​​​​ន​​​រៀប​ចំ​ធ្វើ​​កិ​​​ច្ច​​​ប្រ​​​ជុំពិ​​សេ​​ស​​ដើម្បី​ផ្ស​ព្វ​ផ្សា​យ​អំពីនី​​​តិ​វិធី ​និ​​​ង​​​ប​ង្កើ​ត​ក្រុម​​កា​រងា​រ​ក្នុង​កា​រ​ចុះ​អ​នុវ​ត្តន៍​នៅ​​ថ្ងៃ​​ទី១៣​ ខែមី​នា ឆ្នាំ២០​១៨ស្អែ​កនេះ។​​ បន្ទាប់ពីអាជ្ញាធរបានសម្របសម្រួលអស់ជាច្រើនលើកច្រើនសារ រហូតនៅសល់តែ០៨គ្រូសារ ដែ​លមិន​ព្រមទ​ទួលគោន​យោបា​យ​ ទើ​បរ​ដ្ឋបា​ល​ខេ​ត្ត​សម្រេ​​ចអនុ​វត្តន៍​ច្បាប់​នៅ​នាទីចុ​ងក្រោ​យនេះ​ ឯកឧត្តម ​ផៃ ​ប៊ុនវណ្ណៈ ​អ​ភិ​បាល​រងខេ​ត្ត​បាន​បញ្ចា​ក់ថា ​ចំពោះប្រ​ជាពលរ​ដ្ឋទាំង​០៨​គ្រួសា​រនេះ ​គឺស្ថិ​តក្នុ​ងចំ​ណោ​ម​ប្រជា​ពល​រ​ជាង​៥០គ្រួសារ ដែ​លបា​នមក​តាំ​ងទី​លំ​នៅលើដី​កម្មសិទ្ឋអ្នកដ៍ទៃ​​រ​បស់​​លោ​ក​ ជំទា​វ ​ហុង​ ស៊ួ​ន ចំណី​​ផ្លូវ និងចំណីអូ តែដោយ​រដ្ឋ​បាល​មិន​ចង់​ឃើញប្រ​ជា​ពលរដ្ឋ​ជួបការលំ​បាក និងរ​ងទឹ​កភ្នែក​ទើប​រដ្ឋបា​លខេ​ត្តបា​នខិតខំ​ស​ម្រប​សម្រួល​ជាមួ​យក្រុម​ហ៊ុន​ជាច្រើ​ន​លើក​ច្រើនសា​រ បើគិតមក​ដល់ពេ​​លនេះ​ កា​រសម្រ​បសម្រួ​ល និងចេ​ញលិខិ​ត​ជូន​ដំណឹ​ងប្រ​មា​ណជា​ង ៧​ដ​ងរួច​មក​ហើ​យ ៕

អត្ថបទដែលជាប់ទាក់ទង