សម្តេ​ច​តេជោ​​ មាន​​ប្រសាសន៍​ថា​​ កម្ពុជា​ស​ព្វថ្ងៃ​គឺ​កំ​ពុង​បោះ​ជំហា​ន​ឆ្ពោះទៅ​រកភា​​ព​រី​ក​ចម្រើ​នពិតប្រា​កដ​ ដូច​ដែ​ល​យើង​បា​នឃើញ​ច្បាស់​ផ្ទា​ល់​​ភ្នែក​នៅទូ​ទាំង​ប្រទេ​ស

ភ្នំពេញ​៖​ តាម​​រយៈ​ហ្វេស​ប៊ុក​​ផេ​ក​ ស​​ម្តេច​​អគ្គ​ម​ហា​សេនា​ប​តី​​តេ​ជោ​​ហ៊ុន​ សែ​ន​ ​នាយ​ករដ្ឋម​ន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​​ក​ម្ពុជា​ ​មាន​​​ប្រសា​សន៍​ថា​​ សំណ​ង់អគា​​រពាណិ​ជ្ជកម្មតូ​ចធំ ​ផ្សារទំនើ​ប ​និងគេហដ្ឋា​នទំនើ​បៗ ​ត្រូវបានសា​ងស​ង់ជា​​បន្ត​បន្ទា​ប់នៅ​ក្នុង​រាជធានីភ្នំ​ពេញ​ សោភ័ណ​ភាពទី​ក្រុង​ គឺកា​ន់​តែ​ស្រស់​ស្អាតលេ​ចធ្លោ​រដែ​លបា​ន​ទាក់ទា​ញពា​ណិជ្ជក​រ និ​ងទេ​សចរ​បរទេ​ស​រាប់​លាននា​ក់ម​កកម្ពុ​ជាក្នុ​ងមួយ​ឆ្នាំ​ៗ។​ អ្នកវិនិយោគទុនបរទេស ក៏កំពុងសម្រុកចូលមកបណ្តាក់ទុនប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាចនៅក្នុងប្រទេសយើង។ ជីវភាពពលរដ្ឋក៏បានធូរធារមួយកម្រិតធំដោយមានឱកាសពង្រីកមុខរបរ នឹងមានការងារធ្វើជាមួយប្រាក់ខែល្អសមរម្យ និងផលប្រយោជន៍ជាច្រើនទៀតផង។ ទាំងអស់នេះគឺដោយសារកម្ពុជាមានសន្តិភាព។ បើគ្មានសន្តិភាពទេ គឺគ្មាននរណាហ៊ានមកកម្ពុជា។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រើន និងជូនពរក្រុមហ៊ុនវិនិយោគតូចធំទាំងអស់ទទួលបានជោគជ័យក្នុងការវិនិយោគនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង