ផលិតកម្ម YG Entertainment បានស្នើសុំអ្នកគាំទ្រដែលបានផ្ញើសំបុត្រទៅកាន់ G-Dragon ទាំងអស់ឲ្យ………..

ផលិតកម្ម YG Entertainment បានស្នើសុំអ្នកគាំទ្រដែលបានផ្ញើសំបុត្រទៅកាន់ G-Dragon នៅឯជំរុំកងទ័ព។ វាមានរយៈពេលតិចជាងពីរសប្តាហ៍ហើយ ដោយសារតែ G-Dragon ចូលបំរើកងទ័ពហើយផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការបម្រើយោធារបស់គាត់ទៅកាន់អ្នកគាំទ្រ។

អ្នកគាំទ្របានផ្ញើអ៊ីម៉ែលច្រើនពេកទៅកាន់ប្រអប់ទទួលសារកណ្តាលរបស់មជ្ឈមណ្ឌលហ្វឹកហាត់និងបានធ្វើឲ្យប៉ះពាល់ដល់ទាហានដទៃទៀតពីការទទួលសំបុត្ររបស់ពួកគេ។ បើទោះបីជាវាជារឿងដែលអាចយល់បានក៏ដោយក៏ផលិតកម្ម YG Entertainment បានស្នើសុំអ្នកគាំទ្រឱ្យផ្ញើសំបុត្រឲ្យមានកំរិត។

“ផលិតកម្ម YG Entertainment មានសេចក្តីប្រកាសជាបន្ទាន់សម្រាប់អ្នកគាំទ្ររបស់ G-Dragon ។ G-Dragon ជាជនជាតិកូរ៉េម្នាក់បានចាប់ផ្តើមការងារយោធារបស់គាត់នៅថ្ងៃទី 27 នៃខែមុននេះ។ ដោយមានការគាំទ្រយ៉ាងកក់ក្តៅរបស់អ្នក គាត់កំពុងហ្វឹកហាត់ដោយមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារ G-Dragon ស្ថិតក្នុងស្ថានភាពលំបាកនៅមូលដ្ឋានកងទ័ពដូច្នេះយើងចង់ស្នើសុំរឿងមួយ។ បច្ចុប្បន្នគណនីអ៊ីម៉ែលរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺន (សម្រាប់ការទទួលសារជាអក្សរ) ត្រូវបានផ្អាកដោយសារតែសំបុត្រពីអ្នកគ្រាំទ្ររបស់ G-Dragon មានភាពច្រើនលើសលុប ។ សារអេឡិចត្រូនិចទាំងអស់ត្រូវបានបោះពុម្ពរួចចែកដល់ទាហានដែលកំពុងហ្វឹកហាត់ដូច្នេះក្រដាសនិងទឹកថ្នាំ A4 កំពុងអស់នឹងមិនមានគ្រប់គ្រាន់នោះទេ។ ដោយសារតែការផ្ទុកលើសទម្ងន់នេះ ទាហានដទៃទៀតនៅក្នុងការបណ្តុះបណ្តាមិនអាចទទួលបានលិខិតរបស់ពួកគេនោះឡើយ។ នៅពេលដែលស្ថានភាពនេះកើតឡើងម្តងទៀតលោក G-Dragon មានអារម្មណ៍សោកស្តាយចំពោះសិក្ខាកាមដទៃទៀតហើយក៏សូមទោសចំពោះអ្នកដែលបានផ្ញើលិខិតដែលគាត់មិនអាចអានបានទាំងអស់។ នៅក្នុងបរិយាកាសដែលមិនធ្លាប់ស្គាល់ការគាំទ្រនិងការព្រួយបារម្ភរបស់អ្នកគាំទ្រទាំងអស់គឺជាប្រភពនៃកម្លាំងនិងជាអ្វីដែលត្រូវដឹងគុណ។ ទោះជាយ៉ាងណាក៏ដោយសម្រាប់ជីវិតនៃជំរុំហ្វឹកហាត់ដែលមានលក្ខណៈសុខដុមរមនារបស់ G-Dragon សូមមេត្តាពិចារណាដោយប្រុងប្រយ័ត្ននិងផ្ញើសំបុត្រដោយមានកំរិត។ សូមអរគុណសម្រាប់ការអានរហូតដល់ទីបញ្ចប់ “។ – YG Entertainment

អត្ថបទដែលជាប់ទាក់ទង