រថយន្ដហ្វតបើកបុកម៉ូតូជនជាតិបរទេសបណ្ដាលអោយរងរបួសហើយគេចខ្លួនបាត់

ភ្នំពេញ៖ ស្ត្រីជនជាតិបរទេសម្នាក់រងរបួសបាក់ជើងត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈជិះម៉ូតូឆ្លងភ្លើងស្តុបហើយត្រូវរថយន្ដម៉ាកហ្វតបើកពំពានភ្លើងស្តុបបុកពេញទំហឹងហើយព្យាយាមបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង០០នាទីថ្ងៃ១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្តុបសូរិយាម៉ល តាមបណ្ដោយផ្លូវលេខ១៥៤កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង