គ្រោះ​ថ្នាក់​ចរាចរណ៍​ ជា​បញ្ហា​ប្រឈម​ដ៏​ក្តៅ​គគុក​មួយ​ ដែល​​ជា​ក្តី​កង្វល់​របស់​ថ្នាក់​ដឹកនាំ​ និង​ប្រជា​ពលរដ្ឋ​ទូទៅ​ តែងតែ​បន្ទច់​បង្អាក់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ជាតិ​

​ព្រះសីហនុ៖ ថ្ងៃទី​១២​ ខែ​មីនា​ ឆ្នាំ​២០១៨​ វេលាម៉ោង​១៦ៈ០០នាទី​ នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​​ចុះ​​រឹតបន្តឹង​ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ចំនួន​២គោលដៅ​ៈ

  • ទី​១.គោលដៅ​ក្នុង​ទីក្រុង​ បាន​ណែនាំ​អ្នកបើកបរ​ម៉ូតូ​ និង​អ្នករួមដំណើរ ចំនួន​២៤នាក់​ ស្រី​១៣នាក់​ ឲ្យ​ពាក់​មួក​សុវត្ថិភាព​។
    -ពិន័យ​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​១គ្រឿង​។
    -ពិន័យ​អ្នកបើក​រថយន្ត​មិន​ពាក់ខ្សែ​ក្រវ៉ាត់​ចំនួន​ ២នាក់​។
  • ទី​២.​កម្លាំង​ចំនួន​ ១០នាក់​ រថយន្ត​ស៊ីរ៉ែន​ចំនួន​២គ្រឿង​ បាន​ចល័ត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ លទ្ធផល​បាន​៖
    -ណែនាំ​អ្នកបើកបរ​ និង​ អ្នករួមដំណើរលើ​ម៉ូតូ​ ចំនួន​ ៩នាក់​ ឲ្យ​ពាក់​មួក​សុវត្ថិភាព​ ពេល​ធ្វើ​ដំណើរ​​។
    -​ណែនាំ​អ្នកបើកបរ​រថយន្ត​ ឲ្យ​គោរព​សិទ្ធ​អាទិភាព​ បេីក​បរ​ប្រុង​ប្រយ័​ត្ន​ តាម​ល្បឿន​លឿនកំណត់ និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ចំនួន​១០នាក់​។
    -ពិន័យ​អ្នកបើកបរ​រថយន្ត​ មិន​ពាក់ខ្សែ​ក្រវ៉ាត់​ចំនួន​ ២នាក់។

គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​បញ្ហា​ប្រឈម​ ដ៏​ក្តៅ​គគុក​មួយ​ ដែល​ជា​ក្តី​កង្វល់​ របស់​ថ្នាក់​ដឹកនាំ​ និង​ប្រជា​ពលរដ្ឋ​ទូទៅ​ មាន​ការ​ព្រួយ​បារម្ភ​ ធ្វេី​ឲ្យ​បាត់​បង់​អាយុ​ជីវិត​មនុស្ស​ រង​របួស​ពិការ​ ខូច​ខាត​ទ្រព្យ​សម្បត្ដិ​ អស់​ជា​ច្រើន​ជា​ហេតុ​ បន្សល់​ទុក​នូវ​ក្មេង​កំព្រា​ ស្រ្តី​មេម៉ាយ​ និង​ បន្ទច់​បង្អាក់​ ការ​រីក​​ចម្រើន​សេដ្ឋកិច្ច​ជាតិ​និង​សេដ្ឋកិច្ច​គ្រួសារ​៕

វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង