ភ្លៀងកក់ខែ ប្រមាណជា២៧នាទី ផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុត្រូវលិចលង់ជាមួយសំរាម

ព្រះសីហនុ៖ នៅវេលាទាបភ្លឺនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់មួយមេតូចសោះ តែបណ្តាលអោយលិចផ្លួវគួអោយបារម្មណ៍ បន្ទាប់ពីអូរមួយចំនួន ក្នុងក្រុងត្រូវបានជនមានអំណាចចាក់លប់ធ្វើជាកម្មសិទ្ឋ។ នេះហើយលទ្ឋផលនៃការរំលោភអូរ មកធ្វើជាកម្មសិទ្ឋ។ ស្របពេលជាមួយគ្នានេះផងដែរ នៅវេលាម៉ោងជិត៧ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុចេញទៅធ្វើការសាលាខេត្ត មកដល់ផ្លូវឯករាជ្យ ចំណុចអូរអណ្តូងអ៊ុនតាក់ ឃើញលូស្ទះសំរាមទឹកហូរកាត់ផ្លូវ ឯកឧត្តម យន្ត មីន លោកក៏បានអោយឈប់ឡានចុះមើល រួចខលហៅជំនាញពាក់ព័ន្ធមកចាត់ការអោយលឿនជាទីបំផុត។

វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង