ជប៉ុន​គឺជា​ប្រ​ទេស​មួយ​ដែលផ្ត​ល់ជំ​នួយ​ដល់​កម្ពុ​ជាច្រើ​នជា​ងគេ​​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃអង្គា​រិ៍ ១២​រោច ខែ​ផ​ល្គុន​ ឆ្នាំ​រកា ​នព្វស័ក ព.ស២៥​៦១ ត្រូ​វនឹង​ថ្ងៃទី១៣​ ខែមី​នា ឆ្នាំ២​០១៨​នេះ ក្នុ​ងឱ​កាសអ​ញ្ជើញ​សម្ពោ​ធដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូ​វកា​រនូវកំ​ណា​ត់ផ្លូវ​ជាតិ​លេខ១​ ​សម្ដេ​ចតេ​ជោ ​ហ៊ុន ​សែន ​បាន​ថ្លែង​អំណ​រគុណ​ដ​ល់មិ​ត្តជប៉ុ​ន ​ដែលបា​នផ្ដល់ជំ​នួយ​ច្រើនជា​ង​គេ មិនមែ​ន​គ្រា​ន់តែគម្រោ​ងផ្លូវនេះ​ទេ ​គឺ​មា​នគ​ម្រោង​ច្រើ​នណា​ស់ដែ​លជប៉ុន ​បាន​ផ្ដល់ជំ​នួយ​ដល់កម្ពុ​ជា ក្នុង​នោះ​មានជំនួ​យក្នុងវិ​ស័យ​អប់រំ ប្រ​​ព័ន្ធ​ទឹក​ស្អាត​ ​ក​សិក​ម្ម​ ប្រ​ព័ន្ធ​ធា​រា​សា​ស្រ្ត និង​ផ្នែក​ផ្សេ​ងៗ​​ទៀ​ត ដែ​លជា​តម្រូវ​ការ​របស់​ប្រជាជ​នក​ម្ពុជា​របស់យើ​ង។​

សម្ដេ​ចតេ​ជោ ​ហ៊ុន ​សែន បានបញ្ជាក់ថា បន្ទាប់ពីកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រទេសជប៉ុនបានដើរតួនាទីជាអ្នកផ្តល់ជំនួយច្រើនជាងគេបំផុតក្នុងការកសាងស្ពាន ផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ហើយតាមរយៈនោះកម្ពុជាមានសមត្ថភាព ធ្វើស្ពានឆ្លងទន្លេខ្លួនឯងហើយ តាមរយៈបទពិសោធន៍ដែលយើងធ្វើដោយបាតដៃជាងកម្ពុជាផ្ទាល់ ហើយអ្វីដែលយើងត្រូវបន្តធ្វើតាមរយៈបទពិសោធន៍មួយនោះ គឺយើងត្រូវសន្សំលុយធ្វើស្ពាន ជាបន្តបន្ទាប់ទៀតដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង