កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ ស្ដីពីលទ្ធ​​ផលការងារត្រួត​​ពិនិត្យ​គ្រឿង​ញៀន​​សម្រាប់​ខែ​កុម្ភៈ និង​លើក​ទិស​ដៅ​ការ​ងារ​សម្រាប់​ខែ​មីនា​

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ នៅអគ្គ​លេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ ស្ដីពីលទ្ធ​​ផលការងារត្រួត​ពិនិត្យគ្រឿងញៀន​ ខែកុម្ភៈ ឆ្នាំ២០១៨ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ខែមីនា ឆ្នាំ​២០១៨។ ក្រោមអធិប​តីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ លី គឹមឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន។

កិច្ចប្រជុំនេះក៏មានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អគ្គលេខាធិការរង ប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សរុបចំនួន១៨រូប។

របៀបវារៈកិច្ចប្រជុំមានៈ
១.មតិដឹកនាំកិច្ចប្រជុំ ដោយឯកឧត្ដម នាយឧត្ដមសេនីយ៍ លី គឹមឡុង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ។
២.រាយការណ៍ដោយសង្ខេបនូវលទ្ធផលៈ

  • ការចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រយុទ្ធ ប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការចាត់តាំង របស់អង្គការ USAID កាលពីថ្ងៃទី០៥-១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាធារណរដ្ឋកុងហ្គោ។
  • ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលលើកទី១៣ ស្ដីពីការត្រួតពិនិត្យសារធាតុគីមីផ្សំ សម្រាប់មន្រ្តីអនុវត្តច្បាប់ ក្នុងតំបន់អាស៊ាន លើកទី២៩ ខែមករា ដល់ថ្ងៃទី០៦ ខែកុម្ភៈ ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។
  • ការចូលរួមរឿបចំទស្សនកិច្ចសិក្សា ស្ដីពីការរឹបអូសទ្រព្យ ព្យសម្បត្តិ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន នាថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅប្រទេសថៃ ។

៣.ពិនិត្យ និងកែសម្រួល លើសេចក្ដីព្រាងរបាយការណ៍ ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ខែកុម្ភៈ និងទិសដៅ​ការ​ងារ ខែមីនា ឆ្នា២០១៨។
៤.មតិបូកសរុបណែនាំបិទអង្គប្រជុំ ដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ លី គឹមឡុង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន
អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង