សមាជិករបស់ក្រុម Big Bang ម្នាក់ទៀតហើយបានចេញទៅបំពេញកាតកិច្ចយោធារបស់គាត់ (វីដេអូ)

Daesung គឺជាសមាជិកទី 4 នៃក្រុម Big Bang ដែលបានចាប់ផ្តើមសេវាយោធារបស់គាត់!​ នៅថ្ងៃទី 13 ខែមីនាវេលាម៉ោងប្រហែល 1 និង 40 នាទីល្ងាច​(ម៉ោងនៅកូរ៉េ) ។ Daesung បានចូលមជ្ឈមណ្ឌលហ្វឹកហ្វឺនកងពលថ្មើរជើងទី 27 ដែលមានទីតាំងនៅ Hwacheon ខេត្ត Gangwon ។

អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នានៅកន្លែងនោះដើម្បីជូនដំណើរគាត់ទៅចូលរួម។ Daesung បានឈរនៅចំពោះមុខអ្នកគាំទ្រនិងបាននិយាយថា “ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា ខ្ញុំ​នឹងត្រឡប់​មក​វិញ!”
ពីរបីម៉ោងមុនពេលចូលបម្រើការងារលោក Yang Hyun Suk ដែលជាម្ចាស់ផលិតកម្ម YG ផ្ទាល់បានបង្ហោះរូបថតរបស់ Daesung នៅលើ Instagram របស់គាត់ជាមួយនឹងអត្ថន័យថា “Daesung  ការហៅទូរស័ព្ទចុងក្រោយរបស់យើងបានបញ្ជាប់នៅពេលនេះ។ គាត់បានទទូចធ្វើដំណើរតែម្នាក់ឯង។ សូមឲ្យមានស្ថានភាពសុខភាពល្អ។


បន្ទាប់ពីរយៈពេល 5 សប្តាហ៍នៃការបណ្តុះបណ្តាលមូលដ្ឋាន Daesung នឹងបន្តបំពេញកាតព្វកិច្ចយ៉ាងសកម្មជាមួយនឹងការចាត់តាំងជាផ្លូវការរបស់គាត់។ គាត់ត្រូវបានគ្រោងនឹងត្រូវរំសាយចេញពីយោធានៅថ្ងៃទី 12 ខែធ្នូឆ្នាំ 2019 ។ ដោយមានសមាជិកចំនួន 4 នាក់ក្នុងចំណោមសមាជិក 5 រូបក្នុងក្រុម BIGBANG ឥឡូវនេះនៅក្នុងពេលបំពេញកាតកិច្ចយោធានោះក្រុមនេះនឹងបន្តការសម្រាកបណ្តោះអាសន្នខណៈពេលដែលសមាជិកក្មេងបំផុតគឺ Seungri នឹងធ្វើការក្នុងសកម្មភាពទោលរបស់គាត់។ បទចម្រៀងដែលមិនទាន់ចាក់ផ្សាយរបស់ក្រុម Big Bang ដែលមានឈ្មោះថា “Flower Road” នឹងចេញនៅថ្ងៃនេះនៅម៉ោង 6 ល្ងាច​(ម៉ោងនៅកូរ៉េ)៕

អត្ថបទដែលជាប់ទាក់ទង