ជាង២ខែហើយ! ជនបង្ក​បើក​រថយន្ត​បុកស្លាប់​បីនាក់​នៅ​ក្រុង​តាខ្មៅ​ កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​

កណ្ដាល​៖ ​ជាង​២ខែ​ហើយ​ដែល​ជនរងគ្រោះ​បីនាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដោយ​បុរស​ម្នាក់​បើក​រថយន្ត​បុក​ នៅ​ក្រុង​តាខ្មៅ​ ។ ប៉ូលិស​បាន​ត្រឹម​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ​។ រីឯ​ជនល្មើស​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​។

ប៉ូលិស​បញ្ជាក់​ថា​ សំណុំ​រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​ ដែល​បច្ចុប្បន្ន​លោក​ស្រី​ ស៊ូ​ សុជាតា​ ព្រះរាជ​អាជ្ញា​រង​ កំពុង​ចាត់​ការ​ ។

អ្វី​ដែល​មជ្ឈដ្ឋាន​ចាប់អារម្មណ៍​ខ្លាំង​គឺ​ជនល្មើស​ពុំ​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​ ទោះបី​ស្គាល់​អត្តសញ្ញាណ​ថា​ឈ្មោះ​ សោម​ រតនៈ​ ក៏​ដោយ​ ។ ជនល្មើស​ធ្លាប់​ចរចារ​បញ្ចប់​សំណុំ​រឿង​ជាមួយ​គ្រួសារ​នៃ​សព​ តែ​មិន​បាន​សម្រេច​ ហើយ​សំណុំរឿង​នេះ​ក៏​ស្ងាត់​សូន្យ​ឈឹង​តែម្ដង​។

សូមជម្រាបថា យុវជនបីនាក់បានខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុកអូសជាង ១០០ម៉ែត្រ កាលពីវេលាម៉ោង៦៖១០នាទីល្ងាច ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅ៕

កញ្ចក់ ទិព្វ

អត្ថបទដែលជាប់ទាក់ទង