ខណៈនេះអគ្គីភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ (ព័ត៌មានបឋម) ខណៈនេះអគ្គីភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ខណៈនេះដែរម្ចាស់ផ្ទះពុំបាននៅផ្ទះទេ គឺបានចេញទៅលក់ដូរនៅខាងក្រៅ។ ហេតុការណ៍នេះកើតឡើងស្ថិតនៅក្រុម២១ ភូមិ៥ សង្កាត់លេខ៤ ក្រុង និងខេត្តព្រះសីហនុ។

អគ្គីភ័យនេះគេនៅពុំទាន់ដឹងមូលហេតុច្បាស់លាស់ទេ។ គិតមកដល់ពេលនេះសមត្ថកិច្ចកំពុងជួយពន្លត់ ស្ថានការនៅពុំទាន់គ្រប់គ្រងបានទាំងស្រុងទេ។ (ព័ត៍មានបន្ថែម CHN News និងផ្សាយបន្ត)

វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង