តារាសម្តែង Lee Jong Suk ត្រៀមនឹងបញ្ចប់កុងត្រាជាមួយនឹងផលិតកម្ម YG Entertainment

កាលពីថ្ងៃទី 12 ខែមីនាមានការរាយការណ៍ពីកិច្ចសន្យារបស់ Lee Jong Suk ជាមួយ YG Entertainment ថានឹងបញ្ចប់នៅដើមខែឧសភា។

អ្នកតំណាងបានរាយការណ៍ថាគាត់បានទទួលការស្នើសុំពីភ្នាក់ងារផ្សេងៗនៅពេលកិច្ចសន្យារយៈពេល 2 ឆ្នាំរបស់គាត់បញ្ចប់ ហើយគាត់កំពុងជជែកគ្នាថាតើគាត់គួរតែនៅជាមួយក្រុមហ៊ុននេះបន្តឬមានការផ្លាស់ប្តូរ ។ នៅក្នុងការឆ្លើយតប YG Entertainment បាននិយាយថាគ្មានអ្វីត្រូវបានសម្រេចនៅឡើយទេនៅជំហានបន្ទាប់របស់ Lee Jong Suk ។  ពត៌មាននេះមិនទាន់មានការបញ្ជាក់ពីខាងទីភា្នក់ងារណាមួយនោះទេ។ តារាសម្តែងរូបនេះត្រៀមនឹងសម្តែងនៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា “Hymn of Death”  ដែល​ជា​ការ​ដឹក​នាំ​របស់ផលិតករ​តែ​មួយ​ក្នុង​រឿង​ “While You Were Sleeping”៕

អត្ថបទដែលជាប់ទាក់ទង