កងរាជអវុធហត្ថលេីផ្ទៃប្រទេស សហការជាមួយអវុធហត្ថខេត្ដ បានចុះបង្ក្រាប និងរឹបអូសឈើខុសច្បាប់ជាង១០០កំណាត់

រតនគិរី៖ ឈើលាំងជ្រុងខុសច្បាប់ជាង១០០កំណាត់ ដែលក្រុមឈ្មួញបានកាប់ និងដឹកជញ្ជូនយកមកលាក់ទុក និងត្រៀមដឹកឆ្លងដែនយកទៅលក់ នៅក្នុងប្រទេសវៀតណាមនោះ បានរងការបង្ក្រាប និងរឹបអូស ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមកិច្ចសហការជាមួយ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៅម៉ោង៨ និង៣០នាទីព្រឹក។

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិយ៉ាទុក ឃុំប៉ូយ ស្រុកអូរជុំ ខេត្ដរយនគីរី សមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនោះ បានបង្ហើបឲ្យដឹងថា៖ឈើលាំងជ្រុងខុសច្បាប់ទាំងនេះ ត្រូវបានរកឃើញ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការ ក្រោយពេលក្រុមឈ្មួញបានដឹកយកមកលាក់ទុក នៅក្នុងចំការស្វាយចន្ទីមួយកន្លែង ក្រោយផ្ទះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបង្ក្រាបខាងលើ ត្រៀមដឹកជញ្ជូនឆ្លងដែន យកទៅលក់នៅក្នុងប្រទេសវៀតណាម។

លោកបានបន្តថា៖ ឈើលាំងជ្រុងដែលកំពុងធ្វើការរឹបអូសនេះ មាន៣ប្រភេទ គឺប្រភេទឈើសុក្រំ កកោះ និងឈើគគី មានមុខកាត់ចាប់ពី៤០ ទៅ៦០សង់ទីម៉ែត្រ និងមានប្រវែងចាប់ពី៣ម៉ែត្រឡើងទៅ និងមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡេីយនោះទេ តែបើតាមការសន្និដ្ឋានអាចមានជាង១០០កំណាត់ ហើយក៏មិនបានដឹងថា តើពួកឈ្មួញកាប់ និងដឹកជញ្ជូនឈើទាំងនេះ ចេញពីព្រៃណាពិតប្រាកដនោះដែរ។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ជិតទីតាំងលាក់ឈើនោះ បានលួចបង្ហើបឲ្យដឹងថា៖ ឈើលាំងជ្រុងទាំងនេះ ក្រុមឈ្មួញបានធ្វើការដឹកជញ្ជូន យកមកលាក់ទុកនៅទីនេះ ភាគច្រើន គឺធ្វើឡើងនៅពេលយប់ជ្រៅ ។

ដោយដឹកតាមគោយន្តកែច្នៃ២ទៅ៣គ្រឿង អាចនាំចេញពីស្រុកវេីនសៃ ដែលជាស្រុកមួយនៅជាប់នឹងដងទន្លេសេសាន ដែលមានព្រំប្រទល់ជាប់ ជាមួយស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រោយការបង្ក្រាប និងរឹបអូសនោះរួចមក ឈើលាំជ្រុងទាំង៣ប្រភេទ មានជាង១០០កំណាត់ និងមានតម្លៃទឹកប្រាក់ច្រើនម៉ឺនដុល្លារនោះ ត្រូវបានធ្វើការដឹកជញ្ជូនយកទៅរក្សាទុក នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើរតនគីរី ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមច្បាប់។

 

 

Image may contain: one or more people and outdoor
Image may contain: sky, grass, outdoor and nature

 

អត្ថបទដែលជាប់ទាក់ទង