អគ្គីភ័យឆាបឆេះទីលានចាក់សំរាមនៅខណ្ឌដង្កោបង្កការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់

ភ្នំពេញ៖ ទីលានចាក់សំរាមដែលមានទីតាំងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានការឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ កាលពីវេលាម៉ោង១ និង១០ នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ។

បើតាមសម្តីអ្នករើសអេតចាយនៅក្បែរបាន ប្រាប់អោយដឹងថា មុនពេលកើតហេតុអគ្គីភ័យឆាប់ឆេះទីលានចាក់សំរាមនេះពួកគាត់បានឮសម្លេងផ្ទុះកំប៉ុងហ្គេសមួយសន្ទុះក្រោយមកក៏ឆេះបណ្ដាលអោយក្លាយជាអគ្គីភ័យរាលដាលយ៉ាងសន្ធោសន្ធៅបែបនេះ ។ ប្រភពព័ត៌មានកន្លែងបានប្រាប់បន្ដថានៅក្នុងអគ្គីភ័យនេះគ្មានការខាតបង់សម្រាប់ឬ របស់របមានតម្លៃទេដោយសារ ទីតាំងដែលឆេះនេះសុទ្ធតែសំរាម ។

បើយោងតាមលោក តុល តូនី នាយប៉ុស្ដិ៍នគបាលខណ្ឌដង្កោបានប្រាប់អោយដឹងថា ករណីអគ្គីភ័យឆាបឆេះសំរាមនេះអាចបណ្ដាលមកពីថ្ងៃក្ដៅពេក ទើបវាបណ្ដាលឲ្យផ្ទុះកំប៉ុងហ្គេសដែលគេប្រមូលពីក្រុងមកបោះចូលក្នុងទីលានចាក់សម្រាប់នេះ​ ហើយក៏មានរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៏ជាច្រើនគ្រឿងទើបគ្រប់គ្រងអគ្គីភ័យនេះបានដែរព្រោះអគ្គីភ័យឆាបឆេះខ្លាំងពេក។

គួររំលឹកថា ប្រមាណជា១ឆ្នាំមុនទីលានចាក់សំរាមនេះក៏មានការឆាប់ឆេះនេះកើតឡើងម្ដងដែរ ប៉ុន្ដែមិនអាចជួយពន្លត់បានទេ ទុកអោយឆាបឆេះអស់រយៈពេល ១សប្ដាហ៍ ទើបវារលត់ដោយខ្លួន ឯងវិញ ៕

អត្ថបទដែលជាប់ទាក់ទង