កម្ពុ​ជា​​ត្រូវតែ​​ធ្វើ​ម្ចា​ស់​លើ​​​ប្រ​ទេសរ​បស់ខ្លួ​ន!​

ភ្នំពេញ៖ សម្ដេចតេជោ ​ហ៊ុន ​សែន បា​នថ្លែង​ថា ប្រជាជន​កម្ពុ​ជាខ្លួន​ឯង​តែប៉ុ​ណ្ណោះ ​គ្មា​ននរណា​ស្លាប់ជា​មួយ​យើងក្រៅ​ពី​យើ​ងនោះ​ទេ បទពិ​សោ​ធន៍​បាន​ប្រាប់យើ​ងយ៉ា​ងដូច្នេះ»​ សម្ដេចតេជោ ​ហ៊ុន ​សែន បន្ត​ថា «ឥឡូវបទពិ​សោ​ធន៍​នៅ​អ៊ី​រ៉ាក់ ស៊ី​រី លី​ប៊ី ស៊ូដង់ អាហ្វ្រិ​កកណ្តា​ល ​ម៉ាលី ដែ​លប្រ​ទេសកម្ពុ​ជាក៏បា​នប​ញ្ជូនក​ម្លាំងទៅមួ​យចំ​នួនផ​ងនោះ​ គឺច្បា​ស់ហើ​យ​គ្មាន​នរ​ណាទៅ​ស្លា​ប់ជំនួសប្រ​​ជាជន​ស៊ីរី ប្រ​ជាជនលី​ប៊ី ឬ​ប្រជា​ជនអ៊ីរ៉ា​ក់ទេ ត្រូ​វចាំឱ្យ​ច្បា​ស់ កាល​ពី​មុន​យើង​ទេ​គឺ​ជាអ្នកស្លាប់ គ្មាន​នរណាម​កស្លាប់ជំនួ​សយើងទេ»។​

សម្ដេចតេជោ ​ហ៊ុន ​សែន ថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ​ហ៊ុន ​សែន បានបន្តថា «យើងជំពាក់បំណុលបរទេសមួយចំនួន ប៉ុន្តែយើងមិនមែនជាអ្នកខ្ចីទេ គឺ លន់ នល់ ជាអ្នកខ្ចី ទិញគ្រាប់បែក ទិញស្អីមកទម្លាក់នៅប្រទេសរបស់យើង ប្រៀបបានដូចជាគេយកញញួរមកវាយយើង បន្ទាប់មកប្រាប់ថាប្រឡាក់ញញួរហើយសងលុយអញ អាហ្នឹងជាការឈឺចាប់សម្រាប់យើង អ៊ីចឹងខ្មែរត្រូវតែធ្វើជាម្ចាស់ទៅលើជោគវាសនារបស់ខ្មែរ មិនត្រូវទោរទន់តាមរបៀបបង្ខំរបស់នរណាមួយនោះទេ ហើយរដ្ឋអធិបតេយ្យ គឺធ្វើដូច្នេះ»៕

អត្ថបទដែលជាប់ទាក់ទង