មានករណីប្រើអំពើហឹង្សា កាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅស្រុកគិរីសាគរ

កោះកុង៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៨ នៅភូមិ-ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង មានករណី បំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ និងអំពើហឹង្សា ០១ករណី បង្ករ ដោយជនសង្ស័យឈ្មោះ ទិត្យ ដា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ- ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បានយកពូថៅ កាប់បំផ្លាញផ្ទះ របស់ឈ្មោះគឹម ព្រីង ភេទ ស្រី អាយុ ៨១ ឆ្នាំ (ត្រូវជា យាយក្មេក) មានទីលំនៅជិតគ្នា ។

មូលហេតុ ៖ ដោយចោទថាសង់ផ្ទះចូលដីរបស់ខ្លួន និងបានយកពូថៅដេញកាប់កម្លាំងសមត្ថកិច្ចយើង ពេលចូលទៅធ្វើអន្តារាគមន៍ តែមិនបណ្តាលឲ្យរងរបួសទេ។
-បច្ចុប្បន្ន ជនបង្ក ត្រូវបានកម្លាំងជំនាញយើង ធើ្វការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគីរីសាគរ កំពុងសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង