ឯកឧត្ដម ហ៊ុន ម៉ានី និងអភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងសម្រាប់រៀបចំការប្រគំតន្រ្តី និងតាំងពិព័រណ៍លក់ផលិតផលផ្សេងៗនៅសួនច្បារមហាសណ្ឋាគារអង្គរ

សៀមរាប៖ នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការអង្គរសង្រ្កាន្តរួចមក ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តខេត្តសៀមរាប បានបន្តចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំការប្រគំតន្រ្តី និងស្តង់ពិព័រណ៍លក់ផលិតផលផ្សេងៗ នៅចន្លោះស្ពានអតីតមន្ទីរទេសចរណ៍ ដល់ស្ពានថ្មព្រះរាជដំណាក់ដែលកំពុងសាងសង់ធ្វើជាកន្លែងហាត់ប្រាណ និងចំណតរថយន្ត។

សូមបញ្ជាក់ផងដែរថា ការកែលម្អសួនច្បារនេះ គឺដើម្បីរៀបចំអោយមានចំណតរថយន្តផង និងមានកន្លែងសម្រាប់ហាត់ប្រាណផង ហើយនឹងរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ការរៀបចំនេះ គឺជាការលើកកម្ពស់សោភ័ណភាពមួយផ្នែកទៀសម្រាប់ខេត្តសៀមរាប ជាពិសេសជួយសម្រួលដល់ការចតរបស់បងប្អូនប្រជាពលរដ្ឋដែលចូលថ្វាយដង្វាយ ឬក៏បួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម៕

 

អត្ថបទដែលជាប់ទាក់ទង