រថយន្តទេសចរណ៍ក្រុមហ៊ុន រិទ្ធមុន្នី បានបុករថយន្ត តាកូម៉ា សំណាងល្អគ្មានអ្នករងរបួស

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែមីនា ឆ្នាំ២០១៨នៅវេលាម៉ោង៥និង៤០នាទីត្រង់ចំនុចស្ដុបសន្ធរម៉ុកផ្លូវលេខ១២៨ កែងផ្លូវលេខ២៤៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តទេសចរណ៍ បុកជាមួយនឹងរថយន្ត តាកូម៉ា។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តម៉ាកToyota Tacomaពណ៍ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ២AB០៨២៣បើកបរក្នុងទិសដៅតាមបណ្ដោយផ្លូវលេខ១២៨ ពីកើតមកលិចលុះដល់ចំនុចកើតហេតុត្រូវបានរថយន្ដដឹកអ្នកដំណើរធុនធំម៉ាកHinoពណ៍ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ៣A៧៨៣៧ បើកបរក្នុងទិសដៅតាមបណ្ដោយផ្លូវលេខ២៥៤ ពីជើងមកត្បូង បានបុកចំតួរថយន្ដTacomaផ្នែកខាងស្ដាំ បណ្ដាលអោយខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានប្រគល់រថយន្ដទាំង២គ្រឿង អោយជំនាញការិយាល័យចរាចរណ៍ផ្លូវគោកចាត់ការតាមច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង