ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រាប់សមាជិកCPPជាង៥០០០នាក់ ក្នុងឃុំជីគរ រួមសាមគ្គីគ្នា ដើម្បីយកឈ្នះលើការបោះឆ្នោត

(ត្បូងឃ្មុំ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី១ ចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកសមជិកាគណបក្សប្រជាជនសរុបចំនួនប្រមាណជាង ៥០០០នាក់ មកពី១៩ភូមិ ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនសមាជិកជាង៥០០០នាក់នាឪកាសនោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា លើកឡើងដោយសង្កត់ធ្ងន់ថា សូមឱ្យប្រជាពលរដ្ឋទាំងអស់កុំជឿ តាមការញុះញុងរបស់ជនបរទេសឬជនអគតិមួយចំនួន ដែលមានគំនិតចង់ធ្វើបដិវត្តន៍ដែលអាចបណ្ដាលឱ្យប្រទេសធ្លាក់ ក្នុងភ្នក់ភ្លើងសង្គ្រាមដូចអតីតកាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា ដូច្នេះហើយសូមបងប្អូនសមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រនិងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីការពារសន្ដិភាព ស្ថេរភាពនយោយ និងការពារបូរណភាពទឹកដី និងបន្តអភិវឌ្ឍប្រទេសជាតិ ឱ្យបានរីកចម្រើនរុងរឿងជាបន្តទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៍បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ទទួលបានយ៉ាងល្អប្រសើរ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកបក្សគ្រប់រូប។ ព្រមទាំងបានធ្វើការផ្តាំផ្ញើរ ដល់សមាជិកគណបក្សទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីបន្តយកឈ្នះអោយបាន សម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង