ម៉ូតូសណ្ដោងរ៉ឺម៉កបើកយ៉ាងលឿនបុកម៉ូតូកង់បី ពេញទំហឹងផ្អើលពេញផ្លូវ៣០ម៉ែត្រ​ (មានវីដេអូ)

ភំ្នពេញ ៖ បុរសម្នាក់បើកម៉ូតូរ៉ឺម៉កក្នុងល្បឿនយ៉ាងលឿន ទៅបុកគ្នាម៉ូតូកងបីពេញទំហឹង បណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧:៤៥នាទីយប់០ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣០ម៉ែត្រ​ ក្បែរសាលាអន្តរជាតិ ISPP ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុ​នពេលកើត​ហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉ក មួយគ្រឿង​ ដឹកម៉ូតូមួយគ្រឿង ធ្វើដំណើរពីកើតទៅលិច តាមផ្លូវ៣០ម៉ែត្រ​ លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចជិតសាលាអន្តរជាតិ ISPP ក៏ជ្រុលទៅបុកជាមួយម៉ូតូកងបី ពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាង នឹងបង្កអោយមានម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ករបួសធ្ងន់បែកកញ្ចក់ជាប់ថ្ងាស និងភាគីរ៉ឺម៉កកង់បីរបួសស្រាលបានទាក់ទងម្ចាស់ក្រុមហ៊ុនអោយមកជួយធានារួចរត់គេចខ្លួនបាត់ ។

ក្រោយកើតអ្នករងរបួសធ្ងន់ត្រូវរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនសុខលាភមេត្រីមកដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កនិងរ៉ឺម៉កកង់បីត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

អត្ថបទដែលជាប់ទាក់ទង