ម៉ូតូពីរគ្រឿងជិះបំពានភ្លើងស្តុប បុកគ្នាពេញទំហឹងរងរបួសធ្ងន់ស្រាលបួននាក់

ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមសង់និងម៉ូតូធូដេ ជិះមិនគោរពបំពានភ្លើងស្តុបត្រង់ចំណុចផ្លូវបំបែកជាបួនបុកគ្នាពេញទំហឹងបណ្ដាលអោយនារីម្នាក់រងរបួសធ្ងន់និងបីនាក់ទៀតរងរបួសស្រាល។

ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២១ៈ៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្តុបអាគារ៤២ជាន់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុនារីដែលរងរបួសត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង