ជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ត្រូវម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្ដាលអោយរងរបួសទាំងសងខាង

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកMSXមួយគ្រឿងឆ្លងផ្លូវមិនគោរពភ្លើងសញ្ញាចរាចរណ៍ត្រូវម៉ូតូមួយគ្រឿងឯងទៀតបើកបុកពេញទំហឹងបណ្ដាលអោយម៉ូតូទាំងពីរគ្រឿងរងខូចខាតនិងបណ្ដាលអោយម្ចាស់ម៉ូតូទាំងពីរនាក់រងរបួសបែកមុខមាត់និងរលាត់ដៃជើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១៥ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នៅចំណុចស្តុបរោងកុនលុច តាមបណ្ដោយមហាវិថីព្រះនរោត្ដម កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សាកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការៀបរាប់ពីយុវជនដែលជិះម៉ូតូម៉ាកMSXពាក់ស្លាកលេខ ភ្នំពេញ1CX-6168 បានអោយដឹងថា នៅមុនពេលកើតហេតុគឺខ្លួនបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៤ទិសដៅពីលិចទៅកើតហើយក៏បានឃើញភ្លើងស្តុបលោតពណ៍ក្រហមដែរដែលភ្លើងសញ្ញានេះគឺតម្រូវអោយអ្នកធ្វើដំណើរឈប់ តែដោយមើលទៅអត់មានអ្នកឆ្លងកាត់ខ្លួនក៏ជិះម៉ូតូកាត់តែម្ដង លុះពេលឆ្លងជិតផុតហើយស្រាប់តែត្រូវម៉ូតូម៉ាកZoomerX ពាក់ស្លាកលេខភ្នំពេញ1DB-1189 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដមទិសដៅពីត្បូងទៅជើងបុកពេញទំហឹងបណ្ដាលអោយម៉ូតូទាំងពីរគ្រឿងរងការខូចខាតនិងរងរបួសមនុស្សទាំងសងខាង។
ក្រោយពីកើតហេតុភាគីទាំងសងខាងធ្វើសម្របសម្រួលគ្នាអស់រយៈយ៉ាងយូនៅតែមិនត្រូវគ្នា ហើយដោយមិនចង់មានរឿងវែងឆ្ងាយទើបភាគីទាំងសងខាងព្រមចែកផ្លូវគ្នារៀងៗខ្លួនបញ្ចប់រឿងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង