ស្រវឹងស្រាជោគជិះម៉ូតូបុករថយន្តឡង់គ្រឺស័រស៊េរីទំនើបពីក្រោយរងរបួសបែកក្បាល

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តឡង់គ្រឺស័រស៊េរីទំនើបមួយគ្រឿងពីក្រោយបណ្តាលឲ្យកាងរថយន្តជាប់និងមូតូ ចំណែកម្ចាស់រងរបួសបែកក្បាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី១៣ខែមិនាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខវ៉តធើផាក តាមបណ្តោយផ្លូវសហពន្ធ័រស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់០១៦ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពរញ1FQ-3783ធ្វើដំណើទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័រពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2L-8688បើកបរដោយបុរសជនជាតិខ្មែរម្នាក់រួមដំណើនិងបុរសជនជាតិចិនម្នាក់ទៀតបើកនៅខាងមុខស្របទិសដៅគ្នាពីក្រោយចំផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យកាងរថយន្តជាប់ជាមួយកាងម៉ូតូខាងមុខចំណែកម្ចាស់ម៉ូតូរងរបួសបែក្បាលត្រូវបានរថយន្តសង្គ្រោះដឹងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង