ទង្វើដែលប្រាសចាកអំពីការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងប្រាសចាកពីសិលធម៌សង្គម

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សាធារណជន ដោយពិនិត្យឃើញក្នុងរយ​ៈពេលថ្មីៗនេះ​ មានករណីប្រើអំពើហិង្សា ការវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណី ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ បង្កឲ្យអ្នកបើកបរចំនួន២នាក់ បានទទួលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាប់។

សកម្មភាពនេះបានធ្វើឲ្យប្រាសចាកអំពីការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងប្រាសចាកពីសិលធម៌សង្គម ទាំងជនបង្កគ្រោះថ្នាក់ និងជនដែលបានប្រើអំពើហិង្សា របស់ប្រជាពលរដ្ឋ ដែលមានប្រពៃណីថ្លៃថ្នូរក្នុងការគោរព​ប្រតិបត្តិច្បាប់ និងជាអ្នកកាន់ព្រះពុទ្ធសាសនា។

 

អត្ថបទដែលជាប់ទាក់ទង