បន្លំលួចកាបូបតែម្ចាស់ភ្ញាក់ទាន់ដេញចាប់ប្រគល់អោយសមត្ថកិច្ច

ខេត្តព្រះសីហនុ៖​ យុវជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ឋអំពើលូចនៅការដ្ឋានសំណង់មួយកន្លែងត្រូវបានក្រុមកម្មកសំណង់ដេញចាប់បានប្រគល់អោយសមត្ថកិច្ច ក្រោយពីប៉ុនប៉ងលួចយកកាបូបពេលជនរងគ្រោះដេកលក់។
យោងតាមប្រភពពីលោកវរៈសេនីយ៍ទោ ភុល ភ័ស្តា អធិការនគរបាលក្រុងបានអោយដឹងថា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០១ :៤០នាទី(កណ្តាលយប់)នៅក្នុងការដ្ឋានសំណង់មហោស្របចាស់ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មានករណីលួចកាបូបកើតឡើង ។

ជនសង្ស័យឈ្មោះ សុខ ធី ហៅប៊ែ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្រុមទី៣៦ភូមិ 3ទំនប់ រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ មានបក្សពួកឈ្មោះ ធី ហៅខ្ទើយ ផ្ទះនៅម្តុំក្រុម៣៣៥ ភូមិ៣ទំនប់រលក សង្កាត់ លេខ១ ក្រុងព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ សៀង រីដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើ ៕ វើុន កញ្ញា

អត្ថបទដែលជាប់ទាក់ទង