មែនទែន​ហើយ​ ! ព្រះសង្ឃ​ជំរុញ​ឱ្យ​ប្តឹង​TVFB​

ភ្នំពេញ​៖​តាម​រយៈ​មេធាវី​ ឈី​ សម្បត្តិ​ កាលពី​​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មីនា​ បណ្តឹង​បណ្ឌិត​ ស៊ុយ​ សារ៉េត​ បាន​ដាក់​ចូល​ដល់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​​ ដោយ​ប្តឹង​ជនពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ។ ក្នុង​បណ្តឹង​នេះ​ បណ្ឌិត​ ស៊ុយ​ សារ៉េត​ ស្នើ​សមត្ថកិច្ច​ស្វែង​រក​ជន​ពាក់ព័ន្ធ​ទាំងអស់​ និង​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ មួយ​ពាន់​ពីរ​រយ​លាន​រៀល​ ។

នៅ​ថ្ងៃ​ទី​១៤​ ខែ​មីនា​ នេះ​ ព្រះ​សង្ឃ​មួយ​អង្គ​ បាន​ជំរុញ​ឱ្យ​សាច់ញាតិ​បណ្ឌិត​ស៊ុយ​ សារ៉េត​ ប្តឹង​ TVFB ដែល​ជា​អង្គភាព​សារព័ត៌មាន​ល្បី​មួយ​ ។

ព្រះភិក្ខុ ធម្មជោតិបណ្ឌិតោ សេង ប៊ុនធឿន​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា”អាត្មាភាពគាំទ្រ និងជំរុញ​បុត្រាបុត្រីលោកបណ្ឌិត ស៊ុយ សារ៉េត ប្តឹងTVFB ពីបទបំភ្លៃព័ត៌មានខុសការពិត ញុះញង់ ដុតកំហឹងមហាជនឱ្យប្រើកម្លាំងបាយ ប្រើហឹង្សាលើលោកឳពុករបស់គាត់។​ គាំទ្រជួយ Share ឱ្យកូនៗលោកបណ្ឌិតបានឃើញ​ ។

ទោះបី​យ៉ាងណា​ តាម​ការ​សង្កេត​ ព្រឹត្តិការណ៍​នៃ​អំពើ​ហិង្សា​លើ​បណ្ឌិត​ស៊ុយ​ សារ៉េត​ ផ្តើម​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ក៏​មាន​ស្ថាប័ន​ព័ត៌មាន​ជា​ច្រើន​ផ្សាយ​ស្រដៀងៗ​គ្នា​នឹង​TVFB​ ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង