កិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី២ នៃក្រុមប្រឹក្សាខេត្តកំពត

កំពត៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាព ឯកឧត្តម អុឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។

របៀបវារៈនៃកិច្ចប្រជុំរួមមានៈ

  • ១. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត។
  • ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកុម្ភៈ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
  • ៣. ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរដ្ឋបាល បុគ្គលិកសាលាខេត្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៨។
  • ៤. ពិនិត្យ ពិភាក្សាលើប្រតិទិនការងារសម្រាប់កសាងផែនការ កម្មវិធីវិ និយោគបីឆ្នាំរំកិលខេត្ត (២០១៨-២០២១)។
  • ៥. បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង