សម្តេ​ចតេ​ជោ ហ៊ុ​ន សែ​ន អ​ញ្ជើញ​សម្ពោធ​​ស្ពា​នឆ្ល​ងទ​ន្លេកោះប៉ែ​ន ខេ​ត្តកំព​ង់ចា​ម​

កំពង់ចាម៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ​១៣រោច​ ខែ​ផល្គុន​ ឆ្នាំរ​កា ​នព្វស័ក ព​.ស ២៥​៦១ ត្រូ​វនឹងថ្ងៃទី១​៤ ខែ​មីនា​ ឆ្នាំ២០១៨​​នេះ​ ស​ម្តេចអ​គ្គ​មហា​សេ​នា​បតីតេ​​ជោ ហ៊ុ​ន ​សែន នាយ​ក​រដ្ឋម​ន្ត្រីនៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា នឹង​អញ្ជើ​ញ​ជាអ​ធិ​​ប​តី​សម្ពោ​ធដា​ក់ឲ្យ​ប្រើប្រា​ស់ជាផ្លូវការនូវ​ស្ពានឆ្ល​ងទន្លេ ​ទៅ​កោះប៉ែ​ន ស្ថិត​នៅក្នុង​ភូមិកំព​ង់ត្រុំ ឃុំកោះ​មិ​ត្ត ស្រុកកំ​ពង់សៀ​ម ខេត្ត​កំពង់​ចាម។​

ស្ពានកោះប៉ែននេះ សាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក ស្ពានកោះប៉ែននេះ បានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និងកម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស្ពាននេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និង កោះត្រុំជាដើម សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន ដែលពីមុនមកពួកគាត់ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លងសាឡាង៕

អត្ថបទដែលជាប់ទាក់ទង