ច្បាស់ការណ៍​ហើយ​ ប៉ូលិស​ចាប់​ខ្លួន​មនុស្ស​ពីរនាក់​ ករណី​វៃ​បណ្ឌិត​ស៊ុយ​ សារ៉េត​

ភ្នំពេញ​៖​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ពិត​ជា​ការ​ចាប់​ខ្លួន​មនុស្ស​ពីរនាក់​នាក់​ ពាក់​ព័ន្ធ​អំពើ​ហិង្សា​លើ​បណ្ឌិត​ស៊ុយ​ សារ៉េត​ ប្រាកដ​មែន​ ។ អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ពុំ​ទាន់​អាច​បង្ហើប​ឱ្យ​ដឹង​ទេ។

រដ្ឋបាល​ខណ្ឌដូនពេញ​ បញ្ជាក់​ថា​ ឈ្មោះ​ ភាជ​ គឹមហាក់​ អតីត​ប្រជា​ការពារ​ខណ្ឌដូនពេញ​ បាន​ប្រើ​អំពើ​ហិង្សា​លើ​បណ្ឌិត​ ស៊ុយ​ សារ៉េត​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​ថ្ងៃទី​១១​ ខែ​មីនា​ ក្រោយ​ពេទ្យ​លោក​សង្ឃ​ ។

សេចក្តី​ជូនដំណឹង​ កាលពី​ថ្ងៃទី​១៣​ ខែ​មីនា​ បង្ហាញ​ថា​ អំពើ​ហិង្សា​នេះ​ គឺ​ជា​ការ​ទទួល​ខុសត្រូវ​ផ្ទាល់​របស់​បុគ្គល​ ហើយ​រដ្ឋបាល​ខណ្ឌដូនពេញ​ សម្តែង​ការ​សោកស្ដាយ​នូវ​ទង្វើ​អមនុស្សធម៌​នេះ​ ។

មាត្រា​៣៨​ រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំណុច​មួយ​សរសេរ​ថា”ជន​ជាប់​ចោទ​ណា​ក៏​ដោយ​ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស​ ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ”។

សូម​បញ្ជាក់​ថា​ តាម​រយៈ​មេធាវី​ ឈី​ សម្បត្តិ​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មីនា​ បណ្តឹង​បណ្ឌិត​ ស៊ុយ​ សារ៉េត​ បាន​ដាក់​ចូល​ដល់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​​ ដោយ​ប្តឹង​ជនពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ។

ក្នុង​បណ្តឹង​នេះ​ បណ្ឌិត​ ស៊ុយ​ សារ៉េត​ ស្នើ​សមត្ថកិច្ច​ស្វែង​រក​ជន​ពាក់ព័ន្ធ​ទាំងអស់​ និង​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ មួយ​ពាន់​ពីរ​រយ​លាន​រៀល​ ។

កាលពីរសៀលថ្ងៃទី១១ ខែមីនា ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ដែល​ពួកគេ​អះអាង​ថា​ បា​នបើ​ក​បុករះ​តា​មផ្លូ​វពី​ម្តុំទួល​សង្កែ ខ​ណ្ឌ​ទួលសង្កែ​ បើក​រត់​គេចរហូ​តដ​ល់ម្តុំ​ពេ​ទ្យលោក​សង្ឃ ​​ខណ្ឌទួ​លគោ​ក ៕

អត្ថបទដែលជាប់ទាក់ទង