វគ្គបណ្តុះប​ណ្តាលនេះ​ នឹងយ​ល់អំ​ពីរ​បៀបចា​​ត់តាំ​ង​កា​រិយាល័​យ​អ្នក​នាំ​ពាក្យ តួ​នា​ទី ​ភារកិ​ច្ច​សំខាន់ៗ

ភ្នំពេញ៖ បន្ទាប់ពី​បញ្ចប់​វគ្គប​ណ្តុះ ​បណ្តាលស្តី​ពីតួ​នាទី និ​ង​ការទ​ទួលខុស​ ត្រូ​វរប​ស់អ្នក​នាំ​ពាក្យ​នោះសិក្ខាកា​មនឹ​ង​បានយ​ល់អំ​ពី​របៀប​ចាត់​តាំងការិ​យាល័យអ្នក​នាំពា​ក្យ តួ​នាទី ភារកិ​ច្ចសំខាន់ៗ​មួយ​ចំនួ​នចាំ​​បា​​ច់ចំ​​ពោះមុខ​។​

ក្នុងនោះក៏ដើម្បីរៀបចំខ្លួនឱ្យបានគ្រប់ គ្រាន់ ចូលរួមយុទ្ធនាការព័ត៌មានរួមគ្នាពីថ្ងៃនេះ រហូតដល់ពេលបោះឆ្នោត សកលនិងក្រោយពេលបោះឆ្នោត ធ្វើការរួមគ្នាគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងទាន់សភាពការណ៍ និងតម្រូវការរបស់ប្រជា ពលរដ្ឋផងដែរ។

វគ្គបណ្តុះបណ្តាលនេះ គឺក្រសួងការពារ ជាតិ បានរៀបចំនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari) ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ។

ការបណ្តុះបណ្តាលគឺដើម្បីចែករំលែកចំណេះដឹងបទពិសោធន៍ដល់ក្រុមអ្នក នាំ ពាក្យក្នុងក្រសួង សម្រាប់យកទៅប្រើ ប្រាស់ក្នុងការនាំសាររបស់អង្គភាព ទៅ កាន់អ្នកសារព័ត៌មាន និងសាធារណជនឱ្យបានល្អ និងត្រឹមត្រូវ។

កម្មវិធីនោះមានការចូលរួមពីអ្នកនាំពាក្យមកពីបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានា ប្រមាណជាង១០០នាក់ ហើយមានសិក្ខាកាមចំនួន៥០នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ។

វាគ្មិនសំខាន់ៗ ដែលចូលរួមចែករំលែកបទពិសោធន៍ ក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ, លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី, លោក រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន, លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនង និងលោក ឯក ថា អ្នកសារព័ត៌មានជើងចាស់ជាដើម។

នេះជាលើកទី១ហើយ ដែលក្រសួង ការ ពារជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះ បណ្តាលដល់ក្រុមអ្នកនាំពាក្យអង្គភាព ក្រោមចំណុះក្រសួងការពារជាតិដើម្បីពង្រឹងបន្ថែមលើសមត្ថភាព ដែលមាន ស្រាប់ដែលឆ្លើយតបទៅនឹងសំណូមពររបស់ អង្គភាពនានាក្រោមចំណុះ ដែលបានស្នើសុំនាពេលកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង