សិក្ខាសាលាស្តីពីការពង្រឹងភាពអង់អាច និងបណ្តាញក្រុមប្រឹក្សាជាស្រ្តី នៅថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ

ភ្នំពេញ៖ សិក្ខាសាលាស្តីពី «ការពង្រឹងភាពអង់អាច និងបណ្តាញក្រុមប្រឹក្សា ជាស្រ្តីនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» ក្នុងតំបន់ចំនួន៦ ដែលនឹងចាប់ ផ្តើម ពីខែមីនា ដល់ខែឧសភាឆ្នាំ២០១៨។

ក្នុងសិក្ខាសាលានេះរៀបចំដោយអង្គការ giz របស់ប្រទេសអាឡឺម៉ង់ ក្រោមគម្រោង «សហភាពអ៊ឺរ៉ុប សម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU-DAR)» ដោយមានគ្រូឧទ្ទេសដើម្បីគាំទ្រ និងសម្របសម្រួល់ងដែរ។

សិក្ខាសាលា ក្នុងតំបន់ទាំង៦នោះរួមមាន៖ តំបន់ខេត្តព្រះសីហនុ, តំបន់ខេត្តពោធិ៍សាត់, តំបន់ខេត្តសៀមរាប, តំបន់ខេត្តកំពង់ចាម, តំបន់ខេត្តក្រចេះ និងតំបន់ខេត្តកណ្តាល។ ក្រុមគ្រូ ឧទ្ទេស មានចំនួន៣០រូប, ក្នុងនោះ១១រូប មកពីសមាគមក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយគ្រូឧទ្ទេស២០រូបផ្សេងទៀត មកពីអង្គការ VBNK អង្គការ API លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ។

ក្នុងការបណ្តុះបណ្តាល២ថ្ងៃ ក្រុមគ្រូ ឧទ្ទេស នឹងយល់ដឹងអំពី ទី១៖ ច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ទី២៖ តួនាទី ភារកិច្ច និងរបៀបរបប ការងាររបស់ ក្រុមប្រឹក្សា, ទី៣៖ ទំនាក់ទំនងអន្តររដ្ឋបាល, ទី៤៖ ការចូលរួមរបស់ក្រុមប្រឹក្សា ស្រ្តីក្នុងការជ្រើសរើស និងអនុវត្តមុខងារជាជម្រើស, ទី៥៖ ការលើកកម្ពស់បរិយាប័ន្ន និងសមធម៌ សង្គមនៅថ្នាក់ក្រោមជាតិ និងទី៦៖ ផែនការយុទ្ធសាស្រ្ត «បង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ»៕

 

អត្ថបទដែលជាប់ទាក់ទង