បន្តិច​ទៀត​នេះ ស្នង​ការដ្ឋានន​គ​របាលខេ​ត្តកណ្តា​ល ធ្វើសន្និសិទ្ធ​សា​រព័ត៍​មាន ​បង្ហា​ញ​មុខក្រុ​មចោ​រ​ប្ល​ន់ ​ឆ​ក់ ​​កាច់​ក គាស់​​ យ៉ាងស​កម្ម​ និងក្រុមទទួល​ផល​ចោ​រកម្ម ចំនួន០​៣ខេ​ត្ត

ជម្រាបថា៖ ក្នុងរយះពេលបីថ្ងៃកម្លាំងព្រហ្មទណកំរិតធ្ងន់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ាស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការណ៍បង្ក្រាបក្រុមចោរប្លន់ជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន១២នាក់។

លោកឧត្តមសេនីយ៍ទោ ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់តាមប្រពន្ធ័Whatappអោយដឹងថាក្រុមចោរប្លន់មានគ្នា០៦នាក់ទី០១ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដទី០២ឈ្មោះអ៊ិត ច័ន្ទមន្នី ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ ទី០៣ឈ្មោះសៀក លីថុង ហៅម៉ៅ ភេទ
ប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទី០៤ឈ្នោះម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទី០៥ឈ្មោះជា សំណាង ភេទប្រុស អាយុ ២១ឆ្នាំមុខរបរពុំពិតប្រាកដ អ្នកទាំង៣ រស់នៅភូមិ ស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌ ក្រុង ភ្នំពេញ និងទី០៦ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ថ្លាន់ សង្កាត់ គងនយ ខណ្ឌដង្កោ ក្រុង ភ្នំពេញ មុខរបរ ពុំពិតប្រាកដ។

ព័ត៍មានលំអិតCHNនិងផ្សាយជូនបន្តរទៀត

អត្ថបទដែលជាប់ទាក់ទង