សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ក្នុងពិធីនោះក្រោមអធិបតីភាព លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជា រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្នុងអង្គសន្និបាត រួមមានលោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្នាក់កណ្តាល និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រួមទាំង អង្គភាពរដ្ឋាករទឹក រាជធានី-ខេត្ត។ លើសពីនេះទៀត ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការ សមាគម និងវិស័យឯកជនយ៉ាងច្រើនកុះករ។

អង្គសន្និបាត បាននិងកំពុងធ្វើការពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន ដែលធ្វើបទអន្តរាគមន៍ដោយតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការ សមាគម និងវិស័យឯកជនមួយចំនួនរួមជាមួយបទអន្តរាគមន៍របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ទាំង២៥ ដោយមានការចូលរួមមតិរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន វិទ្យាស្ថាន មជ្ឈមណ្ឌល អគ្គាធិការស្ថាន ក្រោមឱវាទក្រសួង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង