ចោរដៃឆើត៣នាក់ជំនាញខាងកាច់កម៉ូតូ ត្រូវជាប់ខ្នោះ អាវុធហត្ថខេត្តតាកែវ

ខេត្តតាកែវ ៖ចោរប្រុសស្រី៣នាក់ដែលជាអ្នកជំនាញខាងកាច់កម៉ូតូ អស់លក្ខណ ត្រូវបានកម្លាំងជំនាញនៃអាវុធហត្ថស្រុកសំរោង សហការជាមួយអវុធហត្ថខេត្ត បង្រ្កាបករណីកាច់សោរក ម៉ូតូនៅចំណុច ភូមិដកពោធិ៍ ឃុំរវៀង ស្រុកសំរោង កាលពីវេលាម៉ោង ១៥:៤០នាទីថ្ងៃអង្គារ៍១៣ រោជ ខែ ផល្គុនឆ្នាំ​ រកា ព.ស ២៥៦១​​ត្រូវ​នឹង ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៨ ។

ជនសង្ស័យប្រុសស្រីទាំង៣នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ នៅ ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស

២.ឈ្មោះ ទូច សៀក អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំជាមួយគ្នា

និងទី៣ . ឈ្មោះ ឃី សំអុល អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដកពោធិ៍ ឃុំរវៀង ស្រុកសំរោង។

កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានៈទូរស័ព្ទដៃម៉ាកNokiaចុចពិលចំនួន02គ្រឿង ស្លាកលេខម៉ូតូ ០១ ប្រដាប់​កាច់សោម៉ូតូ០១ ទល្វីសម៉ូតូ០១ មួកសុវត្តិភាព ០១ម៉ូតូ៣គ្រឿង ១.ម៉ូតូហុងដា C125 ឆ្នាំ២០១៧ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ 1GF 3475 ២. ម៉ូតូហុងដា C125 ឆ្នាំ២០១៥ ព័ណខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1M 0330 និងទី៣ . ម៉ូតូហុងដា C125 ឆ្នាំ២០១៤ ព័ណ​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH 1459។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំនុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធី ។

 

អត្ថបទដែលជាប់ទាក់ទង