សម្ដេចតេជោ​ ហ៊ុន ​សែន​ ថ្លែង​ថា កា​រចុះ​ហត្ថលេ​ខាសន្យា​កាត់ដីឱ្យ​​គេ​គឺជា​រឿងក្បត់​ជាតិថ្មីមួយទៀត​ហើ​យ

កំពង់ចាម៖ នៅ​ព្រឹក​ថ្ងៃពុធ​ ១៣រោច ​ខែផល្គុន ​ឆ្នាំរកា ន​ព្វស័ក ព.ស ​២៥៦១ ត្រូវ​នឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ស​ម្ដេចតេជោ​ ​ហ៊ុន ​សែន បាន​ថ្លែង​ថា​ រាជរដ្ឋា​ភិបាលកម្ពុ​ជាស​ព្វ​ថ្ងៃចរ​ចារឿ​ងព្រំ​ដែនជាមួ​យប្រ​ទេសជិ​តខាង ​មួយ​ទឹក ​មួយ​ផឹង មិ​ន​យ​ល់ព្រម​បោះបង់​ឡើយ ​ប៉ុន្តែរឿងអតីតមេ​ប​ក្សប្រ​ឆាំ​ង លោ​ក សម​ រង្ស៊ី ​ចុះហ​ត្ថលេខា​កាត់ទឹកដីខ្មែរ៤​ខេត្តឱ្យ​​វៀតណាមនៅ​ពេល​ដែល​ខ្លួន​ឈ្នះឆ្នោត​នោះមិនមែ​នជា​រឿងតូ​ចទេ​គឺជារឿង​ក្បត់​ជាតិមួ​យថ្មី​ទៀ​ត​ហើ​យ។   

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងទន្លេ ទៅកោះប៉ែន «ស្ពានកោះប៉ែន» ដែលស្ថិតនៅក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្ដេចតេជោ​ ហ៊ុន ​សែន​ បានបញ្ជាក់ថា «ចុះហត្ថលេខាឱ្យគេ ៤ខេត្តហើយ ចោទហ៊ុន សែន ឥឡូវខ្លួនឯងហើយ ចឹងសុំ លោក កុក ស បញ្ជាក់ លោក កុក ស អត់ចេះខ្មែរមួយម៉ាត់ រឿងនេះមិនតូចទេ កាត់ដីឲ្យគេ៤ខេត្ត ក្រសួងមហាផ្ទៃចាត់ការរឿងនេះ»។

សម្ដេចតេជោ​ ហ៊ុន ​សែន​ ក៏បានបញ្ជាក់ថា បើលោក កុក ស ជាខ្មែរមានចាំបាច់ត្រូវការចុះហត្ថលេខាជាមួយគ្នាកាត់ដីឱ្យគ្នាធ្វើអ្វី ហើយមួយទៀតលោក កុក ស នោះមិនចេះខ្មែរទេ គឺនិយាយភាសាអង់គ្លេស។ លោក ហ៊ុន សែន បានចាត់តាំងឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតរឿងចុះហត្ថលេខាកាត់ដីឱ្យវៀតណាមដែលជារឿងក្បត់ជាតិថ្មីមួយទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង