កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ឃាត់ខ្លួនបុរសពីរនាក់ ករណីចែកចាយ និងប្រើប្រាស់គ្រឿង​ញៀន

កោះកុង៖ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដឹកនាំ​ដោយលោក វរសេនីយ៍ឯក ម៉ា​ ទី  និងមានការចូលរួមពីកម្លាំងប្រជាការពារ បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿង​ញៀន​ ១ករណី នៅចំណុច ចំការកៅស៊ូ​ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល​។

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ៖
១-ឈ្មោះ​ លី​ គីម ភេទប្រុស​ អាយុ​២៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ
២-ឈ្មោះ​ សោម​ ចាន់លៀង ភេទប្រុស​ អាយុ​២២ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ
អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ
+រឹបអូសវត្ថុតាងរួមមាន ៖ ម្សៅក្រាមថ្លាពណ៌ស ចំនួន​២៧កញ្ចប់​។
-ជនសង្ស័យ​ទាំងពីរ កំពុងឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការបន្ត។

 

អត្ថបទដែលជាប់ទាក់ទង