ការប្រគួតជើងឯកកីឡាថ្នាក់បានរកឃើញហើយ

ខេត្តព្រះសីហនុ៖ លោក ផៃ​ ប៊ុនវណ្ណះ​ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកូតកីឡាជ្រើសរើសេជើងឯកថ្នាក់ខេត្តដែលរៀបចំដោយមន្ទីរអប់រំយុវជន​ និងកីឡា នាព្រឹកថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៨​ ។
លោក កែវ ឡាយ ប្រធានមន្ទីរ អប់រំយុវជន​ និងកីឡាខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា ប្រភេទវិញ្ញាសាដែលបានយកមកប្រកួតរួមមាន បាល់ទាត់ បាល់ទះ និងអត្តពលកម្ម​ ។
កីឡាករចូលរួមប្រកួតសរុបទាំងមធ្យម​ និងបឋម មានចំនួន​ ២៥០នាក់​ និងប្រតិភូដឹកនាំកីឡាករចំនួន​ ៧៥នាក់​ មកពីក្រុងស្រុកទាំង៤​ នៃខេត្តព្រះសីហនុ។
ជាលទ្ធផល​ : តាមរបាយការណ៏របស់គណៈកម្មការរៀបចំការប្រកួតអោយដឹងថាជើងឯកថ្នាក់ខេត្តសំរាប់ឆ្នាំ២០១៨នេះ
១.វិញ្ញាសាបាល់ទាត់៖
ក.ផ្នែកបឋម
ចំណាត់ថ្នាក់លេខ១ បានទៅលើសាលាបឋមសិក្សាហ៊ុនសែនដីក្រហមមកពីស្រុកកំពង់សីលា។
ចំណាត់ថ្នាក់លេខ២ បានទៅលើសាលាបឋមសិក្សាបិតត្រាំងមិត្តភាពមកពីស្រុកព្រៃនប់និងចំណាត់ថ្នាក់លេខ៣ បានទៅលើសាលាបឋមសិក្សាអង្គការម្លប់តាប៉ាងមកពីក្រុងព្រះសីហនុ។

ខ.សំរាប់ថ្នាក់មធ្យម
ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យឡាយ្វមកពីក្រុងព្រះសីហនុ
ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យហ៊ុនសែនព្រៃនប់មកពីស្រុកព្រៃនប់
លេខ៣ បានទៅលើវិទ្យាល័យហ៊ុនសែនកំពង់សីលាមកពីស្រុកកំពង់សីលា។
២.វិញ្ញាសាបាល់ទះ
ក.ថ្នាក់បឋម ចំណាត់ថ្នាក់លេខ១បានទៅលើសាលាបឋមសិក្សាកំពង់សិលា និងលេខ២បានទៅសាលាបឋមសិក្សាសំរុង ស្រុកព្រៃនប់។
ខ.ថ្នាក់មធ្យម លេខ១បានទៅលើវិទ្យាល័យហ៊ុនសែនកំពង់សិលា លេខ២បានទៅវិទ្យាល័យស្ទឹងហាវ និងលេខ៣បានទៅវិទ្យាល័យហ៊ុនសែនស្មាច់ដែង៕

 

អត្ថបទដែលជាប់ទាក់ទង