ឯកអគ្គរដ្ឋទូតតួកគីថ្មី ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឲ្យលោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង និង​សម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៤ ខែមីនា។

សូមបញ្ជាក់ថា លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថ ភាព នៃសាធារណរដ្ឋតួកគី មកជំនួសតំណែងលោក អ៉ីលហាន កេម៉ាល់ តាគ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី ដែលត្រូវបានចប់អាណត្តិការងារនៅកម្ពុជា ក្នុងរយៈពេលបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង