សាខាកាកបាទក្រហមម្ពុជាខេត្តព្រះសីហនុបាននាំយកអំណោយមនុស្សធម៍ចែកជូនប្រជាពលរដ្ឋជួបគ្រោះអគ្គីភ័យ

ខេត្តសីហនុ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមិីនា ឆ្នាំ២០១៨សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម លូ គីមឈន់ ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិកគណះកម្មាធិការសាខា មន្រ្តីសាខា អនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ ២ ខ្នងមាន ៣ គ្រួសារ កាលពីរសៀលថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០១៨កន្លងទៅនេះ ស្ថិតនៅភូមិ ៥ សង្កាត់លេខ ៤ ក្រុង ខេត្តព្រះសីហនុ ។​

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម លូ គឹម ឈន់ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ជាមួយគ្រួសាររងគ្រោះ ដោយអគ្គីភ័យបានឆេះផ្ទះទាំងពីរគ្រួសារ និងសូមឲ្យមានការកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញបាន ។​

ជាមួយគ្នានោះ​ ឯកឧត្តមក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។ ហើយអំណោយរបស់កាកបាទក្រហមចែកជូនបងប្អូននាពេលជួបគ្រោះអគ្គីភ័យគឺកាកបាទក្រហមជួយដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយអំណោយមនុស្សធម៌ដែលចែកជូននាពេលនេះក្នុងគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៥០ គីឡូក្រាម ឃីត ១(មុង១ ភួយ១ សារុង១ ក្រម៉ា១) តង់១ កន្ទេល១ មី១កេះ ត្រីខ១០កំប៉ុង និងថវិកាចំនួន ២០០ ០០០ រៀល ៕

 

អត្ថបទដែលជាប់ទាក់ទង