រោងចក្របរិក្ខាភ្ជាប់បំពង៎កែង ក្បាលតំណរ និងទ្រនាប់រងរបស់ក្រុមហ៊ុន KKFF BEND cam bodia co.ltdត្រូវបានសាលាតំបូងខេត្តចេញដីការរក្សាការពារ

ខេត្តព្រះសីហនុ៖ យោងលខិតរក្សាការពារលេខ៣២០ស/១៨ចុះថ្ងៃទី ២៨គុម្ភះឆ្នាំ២០១៨របស់សាលាតំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ មីនានេះ ក្រោមការដឹកនាំពីលោកព្រះរាជអាជ្ញារង គៀង សន្ទរោរិ៍រួមជាមួយមេធាវីតំណាងដើមបណ្តឹង បានចុះដល់ទីតាំងរោងចក្រ។ ដើម្បីអនុវត្តដីការរក្សាការពារ(ដែលមានខ្លឹមសាររឹបអូសជាបណ្តោះអាសន្ន)។
លោក ស៊ុយ ឈុន ហាក់និង លោក ព្រុំ សុវណ្ណារ៉ា តំណាងដោយអាណត្តិអោយម្ចាស់បំណុល ឈ្មោះCATOIU ADRIAN ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិរ៉ូម សញ្ញាត្តិរ៉ូម កាន់លិខិតឆ្លងដែនលេខ០៥២៨៥៤២២៤ មានមុខរបរជាប្រធានក្រុមហ៊ុន STEEL FITTING SYTEM SRL នៅប្រទេសរ៉ូម៉ានី បានបញ្ជាក់ថា មេធាវីយោងតាមខ្លឹមសារបណ្តឹងរបស់កូនក្តីលោកបានចោទប្រកាន់ថា រោងចក្រក្រុមហ៊ុន KKFF BEND cam bodia co.ltd ខាងលើដែលបាន បន្លំ ទំនិញ ដែលផលិតនៅប្រទេសចិនថា ជាទំនិញផលិតនៅកម្ពុជា ជាហេតុធ្វើអោយក្រុមហ៊ុនទទួលទិញ ត្រូវបាគយអន្តរជាតិផាកពិន័យជិតមួយលានដុល្លា។ដូចនេះក្រោយពីមានពាក្យបណ្តឹង និង ក្រោយធ្វើការស្រាវជ្រាវអស់ជាច្រើនឆ្នាំទើបសាលាតំបូងខេត្តសម្រេចចេញដិការរក្សាការពារជាបណ្តោះអាសន្នសិនរងចាំសាលក្រមស្ថាពរពីតុលាការ។

ជុំវិញបញ្ហានេះ CATOIU ADRIAN ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិរ៉ូម ជាប្រធានក្រុមហ៊ុន STEEL FITTING SYTEM SRL នៅប្រទេសរ៉ូម៉ានី បានបញ្ជាក់ថា ក្រុមហ៊ុនលោក ត្រូវបានការិយាល័យអ៊ឺរ៉ុបប្រឆាំងអំពោះរក្លែងបន្លំ(OLAF)តម្រូវអោយបង់ប្រាក់ចំនួន ៨៧០២០៧៦៥ ដុល្លា ដោយសាររកឃើញថា ទំនិញរបស់ក្រុមហ៊ុនលោកទិញមកពីក្រុមហ៊ុន KKFF BEND cam bodia co.ltd បាននាំចូលមកពីប្រទេសចិន ដែលខុសពីការបញ្ជាក់នៅក្នុងលិខិតបញ្ជាក់ពីការណែនាំចេញផលិតផលរវាង ក្រុមហ៊ុន KKFF BEND cam bodia co.ltd នឹង ក្រុមហ៊ុន របស់លោក ដែលក្នុងលិខិតនោះបានបញ្ជាក់ថា ផលិតផលទាំងនោះ ត្រូវបានផលិតឡើងនៅប្រទេសកម្ពុជា ដែលសកម្មភាពនេះ ជាការរំលោភបំពានផ្នែកពន្ឋ ដែលធ្វើអោយការិយាល័យ អ៊ឺរ៉ុបប្រឆាំងអំពើក្លែងបន្លំ(OLAF) បានអោយក្រុមហ៊ុនលោក បង់ប្រាក់ចំនួនចំនួន ៨៧០២០៧៦៥ ដុល្លា ជាហេតុធ្វើក្រុមហ៊ុនរបស់លោក ខាតបង់យ៉ាងច្រើន។

លោក គៀង សន្ទរោរិ៍ ព្រះរាជអាជ្ញារង អមសាលាតំបូងខេត្ត បានគូសបញ្ញាក់ថា ក្រោយពីមានពាក្យបណ្តឹងពីម្ចាស់ដែលមានលោកស៊ុយឈុនហាក់ និង លោកព្រុំសុវណ្ណារ៉ា តំណាងដោយអាណត្តិអោយម្ចាស់បំណុល ឈ្មោះCATOIU ADRIAN រួមជាមួយឯកសារពាក់ព័ន្ឋចំនួន តុលាការយលឃើញថា ទី០១ ទំនាក់ទំនងសិទ្ឋ និង គតិយុត្តិ មានទំនាក់ទំនងនៃការទិញលក់រវាងក្រុមហ៊ុនម្ចាស់បំណុល និង ក្រុមហ៊ុនសហកូនបំណុល ដែលមានការបញ្ជាក់ថា ទំនិញនោះបានផលិតចេញពីប្រទេសកម្ពុជា។

ទី០២ សិទ្ឋលើបំណុល ដោយមានរបាយការណ៏ស្តីពីការខាតបង់ពន្ឋចេញដោយOLAF ដែលក្នុងនោះម្ចាស់បំណុលត្រូវបានពិន័យជាប្រាក់ ដោយសារតែអំពើរបស់ក្រុមហ៊ុនសហកូនបំណុល។ដូចនេះតាមពាក្យស៊ុចេញដីការសម្រេច រក្សាការពារ និង តាមសេចក្តីបញ្ជាក់ដំបូង មានភាពត្រឹមត្រូវ ផ្អែកតាមមាត្រា៥៤៥ នៃក្រមនិតិវិធីរដ្ឋវប្បវេណី ដិការសម្រេចរឹបអូសជាបណ្តោះអាសន្ន។លោកបន្តថា ដោយមានការសម្របសម្រួលរវាងម្ចាស់បំណុក និង តំណាងសហកូនបំណុល និងការពារការខាតបង់របស់ក្រុមហ៊ុនសហកូនបំណុល តុលាការសម្រេចតែលើចំនុចដីការរក្សាការពារ ដោយមិនអនុញ្ញាត្តិអោយក្រុមហ៊ុន សហកូនបំណុល ដឹកជញ្ជូនសម្ភារៈខ្សែចង្វាក់ផលិត ឬ លក់សម្ភារៈផ្សេងៗចេញ មុនតុលាការចេញសាលក្រមសម្រេចចុងក្រោយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង