រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត (Professor Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីពិភាក្សា និងស្វែង យល់ឲ្យបានកាន់តែស៊ីជម្រៅអំពីការកៀគរចំណូលថវិកាជាតិ ក៏ដូចជាការវិភាជថវិកា ក្នុងគោលដៅលើកកម្ពស់សិទ្ធិ ផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងសិទ្ធិពលរដ្ឋទូទៅ។

ក៏ដូចជាយន្តការដោះស្រាយផលប៉ះពាល់ និងបញ្ហា ប្រឈមក្នុងការ ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា នាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អត្ថបទដែលជាប់ទាក់ទង