ជីវ​ភា​ពខ្វះ​ខា​ត​នារីវ័​យ១​​៥ឆ្នាំ​ម្នាក់​សម្រេចបង្កើ​តរប​ស់ល​ក់ថ្នាំ​ញៀនត្រូ​វស​មត្ថកិ​ច្ចឃាត់​ខ្លួនដកហូ​ត​ថ្នាំ១​៥ក​ញ្ចប់​

ភ្នំពេញ៖​ ដោ​យ​សារ​តែជី​វភា​ពខ្វះ​ខា​ត​​នារី​វ័​យក្មេ​​​ង​​ម្នា​ក់​ទើ​ប​តែអា​យុ១​៥ឆ្នាំសោះ​ ហ៊ា​ន​ដាច់ចិត្តស៊ី​ឈ្នូលលក់ថ្នាំញៀ​នឲ​គេបាន​លុយ​បន្តិចប​ន្តួច​ ​តែអី​ឡូវត្រូវ​សម​ត្ថកិច្ចន​គរបាលប៉ុស្តិ៍​ស្រះចក ឃា​ត់ខ្លួ​​​ន​បា​នខណៈ​រូបនា​ងកំ​ពុ​ងឈ​រ​លក់​ថ្នាំ​ញៀនហើយសមត្ថ​កិ​ច្ចឆែក​ឆេររ​កឃើ​ញ​ថ្នាំញៀន​ម៉ាទឹក​កកចំនួន១៤កញ្ចប់តូច និង​១កញ្ច​ប់ល្មម​​ស​រុប១​​៥ក​ញ្ចប់ ​។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ មីនា​ ២០១៨ នៅចំណុចភូមិ៣ ផ្លូវរថភ្លើង បឹងកក់​ស្ថិត​ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។នារីសង្ស័យមានឈ្មោះ គុយ​ ឈាង អាយុ១៥ឆ្នាំ​ មុខរបរមិនពិត ស្នាក់នៅម្តុំវត្តនាគវ័ន្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ។

​បច្ចុប្បន្ននារីជាជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍កសាងសុំណុំរឿង បញ្ចូនបន្តទៅកាន់ផ្នែកជំនាញនៃអធិការនគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំនិងឃុំខ្លួនបណ្តោះអាសន្ន រងចាំបញ្ចូនខ្លួនឡើងតុលាការ៕

អត្ថបទដែលជាប់ទាក់ទង