អនុ​សាខា​កាក​បា​ទក្រ​ហម​កម្ពុជា​ខេ​ត្តតាកែ​វ នាំ​យកអំ​ណោយ​ចែក​ពលរដ្ឋ​មួ​យគ្រួ​សារដែ​លភ្លើ​ងឆេះ​ផ្ទះ

ខេត្តតាកែវ៖ គ្រួសា​រដែ​លរង​គ្រោះដោ​យសារ​អគ្គីភ័​យលេបត្រ​បាក់​ផ្ទះ​មួយ​ខ្នង​ កា​លពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២​០១៨ ​ទទួលបាន​អំណោ​យសប្បុ​រសធម៍ពីអនុសាខាកា​កបាទក្រហម ​នៅព្រឹក​ថ្ងៃទី​ ១៤ ខែ មីនា​ ឆ្នាំ២០១៨​នេះ​ ។​

សកម្មភាពនាំយកអំណោយនេះ ដឹកនាំដោយលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ មន្រ្តីក្រុមប្រតិបត្តិសាខា និងមន្រ្តីអនុសាខាស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ផ្ទះរងគ្រោះស្ថិតនៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលម្ចាស់ផ្ទះមានឈ្មោះ ទៀង ហុង ប្រពន្ធឈ្មោះ ភោគ អ៊ីម ផ្ទះដែលខូចខាតមានទំហំ ៤ម គុណ ៥ម ធ្វើពីកូនឈើ ប្រក់សៃង្កសី ជញ្ជាំងស្លឹក ត្រូវភ្លើងឆេះអស់ទាំងស្រុង ហើយម្ចាស់ផ្ទះរងរបួស មកសម្រាកនៅមន្ទីរពេទ្យខេត្តតាកែវ ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវប្រធាន បានសំដែងនូវការចូលរួមសោកស្ដាយជាមួយក្រុមគ្រួសាររងគ្រោះដែលនឹកស្មានមិនដល់ ហើយក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានចែកជូនរួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈផ្ទះបាយ និងថវិការមួយចំនួនសម្រាប់ទិញស័ង្កសី ៕

អត្ថបទដែលជាប់ទាក់ទង