ក្រុម​ជំនា​ញ​ខាង​​ទ​ទួល​​ទិញ​​រប​​ស់​ចោរ​​ ឥ​ឡូវ​អា​ច​​ជាប់​​គុ​ក​ពី​​៥​ឆ្នាំ​​ទៅ​​១០​​ឆ្នាំ​

ខេត្តកណ្តាល៖ នៅរ​សៀល​ថ្ងៃទី១​៤ ​ខែមីនា​ ​ឆ្នាំ២០១៨ ក​ម្លាំង​ព្រ​ហ្មទណ្ឌកំ​រិត​ធ្ង​ន់នៃ​ស្ន​ង​ការដ្ឋានន​គរបា​លខេ​ត្តកណ្តា​ល ​បានបញ្ជូ​នក្រុ​មទទួ​លផល​ចោរ​ក​ម្ម​ពោល គឺ​​ទិញ​វត្ថុតា​ងពី​​ចោ​រ​គ្មាន​​ឯ​ក​សា​រត្រឹម​ត្រូវ យក​មក​លក់​និង​ចែក​ចាយប​ន្តរ​ចំនួ​ន០​៦នា​ក់ ​មក​សា​​លាដំ​បូង​ខេត្ត​កណ្តា​លដើ​ម្បីបន្តរនីតិ​វិធី​ទៅ​តា​មផ្លូវ​ច្បាប់។​

នៅរសៀលថ្ងៃទី១៤ មីនា លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងបានសម្រេចធ្វើការចោទប្រកាន់ក្រុមទទួលផលចោរកម្មទាំង០៦នាក់ ក្រោមបទចោទ” ទទួលផលចោរកម្មមានស្ថានទម្ងន់ទោស” តាមមាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៤០១។ បទល្មើសនេះកំណត់ផ្តន្ទាទោស០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ជនត្រូវចោទមានទី០១ឈ្មោះ តេង លី ហៅម៉ូម ភេទប្រុស ទី០២ ឈ្មោះសេង បូរិទ្ធ ភេទប្រុស ទី០៣ឈ្មោះហេង ភក្តី ហៅម៉ាប់ ភេទប្រុស ទី០៤ឈ្មោះយន់ សំអឿន ហៅចាន់ អឿន ភេទប្រុស ទី០៥ឈ្មោះលន់ វាសនា ហៅ ស្នា ។

សូមជម្រាបថា៖ក្នុងរយះពេលបីថ្ងៃកម្លាំងព្រហ្មទណកំរិតធ្ងន់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ាស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការណ៍បង្ក្រាបក្រុមចោរប្លន់ជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន១២នាក់។

វត្ថុតាងចាប់យកបានម៉ូតូ១៦គ្រឿង ស្លាកលេខមួយចំនួនធំ និងសម្ភារះពាក់ពន្ធ័និងផ្លាស់ប្តូរមួយចំនួនធំទៀត៕ កញ្ចក់ ទិព្វ

អត្ថបទដែលជាប់ទាក់ទង