ឡាវ​ឆ្លង​ដែន​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​៥គីឡូក្រាម​ ត្រូវ​អស់​លក្ខណ៍​

ព្រះវិហារ​៖ គ្រឿង​ញៀនជិត៥គីឡូក្រាម ត្រូវបាននគរបាលការិយាល័យ ក.៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយនគរបាលខេត្តព្រះវិហារបង្ក្រាបបានដោយជនសង្ស័យលួចនាំឆ្លងដែន​ព្រឹកថ្ងៃទី១៤ ខែមីនា​ ឆ្នាំ​២០១៨​ ត្រង់ចំណុចភូមិកំពង់ព្រះឥន្ទ ឃុំ​កំពង់​ស្រឡៅ​២​ ស្រុក​ឆែប​ ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ប្រទេសឡាវ ស្រុក​មឿង​ខូង​ ខេត្ត​ចំប៉ា​សាក់​ តាមដងទន្លេល្ពៅ។

​ជនសង្ស័យ​ឈ្មោះ​ ប៊ី​ គិ​ន​ខាន់​ចាន់​ថា​ ហៅ​ ស៊ី​យង់​ ជនជាតិ​ឡាវ​ អាយុ​៣៤​០ឆ្នាំ​ ទីលំនៅ​ភូមិ​គីឡូ​លេខ​១៤​ ស្រុកបាចៀង ក្រុងប៉ាក់សេ ខេត្ត​ចំប៉ា​សាក់​។​

​វត្ថុតាងចាប់យកមាន ថ្នាំ​ញៀន​ជិត​ ៥​គីឡូក្រាម​ ក្នុង​នោះ​មាន​មេតំហ្វេតាមីនគ្រាប់(WY)​ចំនួន​ ១០០០០​ គ្រាប់​(៩៨២,៤៥​ក្រាម​),​ មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ៣៩៦៣,៥៦​ក្រាម​៕

អត្ថបទដែលជាប់ទាក់ទង