មន្ត្រីកាំកុងត្រូល ចុះពង្រឹងគុណភាពចំណីអាហារ

ព្រះសីហនុ៖ នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស.៤៥៦១ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ធ្វើតេស្តលើគ្រឿងសមុទ្រស្រស់(បង្គារ មឹក) ជ្រក់គ្រប់មុខ និងគុយទាវ ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ និងយកគំរូបន្លែ ផ្លែឈើស្រស់ ដែលដាក់តាំងលក់នៅក្នុងផ្សារលើ មកធ្វើតេស្តនៅមន្ទីពិសោធខ្នាតតូចនៃសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីស្វែងរកសំណល់ថ្នាំកសិកម្ម។

លោក ជា ប៉ិច អនុប្រធាន សាខាកាំកុងត្រូល បានអិយដឹងថា ជាលទ្ធផលការធ្វើតេស្តបឋមយើងបានរកឃើញ ព្រមទាំងដកហូត បង្គារស្រស់ចំនួន 4.50 kgs និងស្ពៃជ្រក់ចំនួន 5.20 kgs មានប្រើប្រាស់សារធាតុគីមីហាមឃាត់ ដោយអោយម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់សារធាតុគីមីនេះបន្តទៀត ករណីមិនរៀងចាល យើងនឹងអនុវត្តតាមផ្លូវច្បាប់។ នៅថ្ងៃដដែលវេលាម៉ោង 17:00 នាទី ក្រុមការងារបានធ្វើការដុតកំទេចទំនិញដកហូតខាងលើតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា។

អត្ថបទដែលជាប់ទាក់ទង