Update៖ កម្មកររោងចក្រ “ជីម លី” ជាងពីរពាន់នាក់សម្រេចចិត្ត ​រំសាយ​ការតវ៉ានៅមុខក្រសួងការងារ…

ភ្នំពេញ​៖ កម្មករកម្មការិនីរោងចក្រ "ជីម លី" ជាងពីរពាន់នាក់ ​ដែលបានធ្វើដំណើរពីខណ្ឌពោធិ៍សែន មកតវ៉ានៅមុខ​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បាននាំគ្នារំសាយហើយ ​នៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ឱ្យ​ដំណើរការធម្មតា ឡើងវិញ​នៅម៉ោង​ ១៣និង៣០នាទី…
អានព័ត៌មានបន្ត...

កម្លាំងចម្រុះ​ស្រុកពួកនិងស្រុកជីក្រែង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

សៀមរាប៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកពួកនិងស្រុកជីក្រែង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ម៉ៅ វិសុទ្ធ និងលោក ដោក វណ្ណនេត ចូលរួមពីមន្ត្រីជលផល ចុះទៅធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រជាប់បឹងទន្លេសាប ។…
អានព័ត៌មានបន្ត...

ក្រោយពីមានការរិះគន់ពីប្រជាពលរដ្ឋ អំពីបញ្ហាស្ទះប្រព័ន្ធអូរបង្ហូរទឹក…

ព្រះសីហនុ៖ បន្ទាប់ពីក្រុមការងារជំនាញ ថ្នាក់ក្រុង ខេត្ត បានកំពុងមមាញឹកក្នុងការចុះកំណត់និយាមការងារនៃទំហំអូរសំខាន់ៗ ក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៨នេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងបញ្ជាក់ថា…
អានព័ត៌មានបន្ត...

ឱ្យរៀង!!!ចតឡានគ្មានសណ្តាប់ធ្នាប់ ត្រូវរដ្ឋបាលក្រុងព្រះសីហនុឃាត់ទុក…

ព្រះសីហនុ៖ កាលពីថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះចាប់ឡានចត គ្មានសណ្តាប់ធ្នាប់នៅមុខផ្សារលើ បានរថយន្តចំនួន ៩គ្រឿង និងម៉ូតូកង់បី ចំនួន ២គ្រឿង យកមកទុកនៅសាលាក្រុង។ ជាវិធានការ៖…
អានព័ត៌មានបន្ត...

កម្មករកម្មការិនីរោងចក្រកាត់ដេរ “ជីមលី” ជិតពីរពាន់នាក់…

ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរ ជីម លី ជិតពីរពាន់នាក់ បានផ្ទុះការតវ៉ាដោយបាននាំគ្នា ជិះរថយន្តជិត១០គ្រឿង ​គ្នាចាកចេញពីរោងចក្រឆ្ពោះទៅកាន់វិមានឯករាជ្យដើម្បីស្វែងរកដំណោះស្រាយបន្ទាប់ពីការតវ៉ានៅមុខរោងចក្រជាច្រើនថ្ងៃមកហើយ គ្មានដំណោះស្រាយ …
អានព័ត៌មានបន្ត...

រថយន្តLexus​បុកជាមួយ​រថយន្ត​Priusពីក្រោយបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Lexus RX300 មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តPrius មួយគ្រឿងទៀតដែលបម្រុងបត់ឆ្លងផ្លូវ​  ចំពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១០និង៣០នាទីយប់​ថ្ងៃ​ទី​៦​ ខែកញ្ញា​…
អានព័ត៌មានបន្ត...

Rang Rover ប្រលះជាមួយ Toyota Prius លាន់សូរដូចរន្ទះ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នាលាន់សូរដូចរន្ទះ រងការខូចខាតយ៉ាងដំណំទាំងសងខាង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២:៣០នាទីឈានចូលថ្ងៃទី៧  ខែកញ្ញា ឆ្នាំ២០១៨តាមបណ្ដោយផ្លូវ៥៩២ កែងនឹងផ្លូវ៣១៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…
អានព័ត៌មានបន្ត...

សមត្ថកិច្ចចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាដើរលួចកាច់.កម៉ូតូ

ភ្នំពេញ ៖នៅថ្ងៃ ព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​ ២ៈ១០នាទីរំលងអធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ដែលមានឈ្មោះ ៖ ១.ឈ្មោះ សុខ ធី ហៅ ក្តី…
អានព័ត៌មានបន្ត...

អភិបាលខេត្តព្រះវិហារ ជំរុញឱ្យសមត្ថកិច្ចសហការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន…

ព្រះវិហារ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានធ្វើការជម្រុញដល់អង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ ក្នុងការបង្ក្រាបក្រុមមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន…
អានព័ត៌មានបន្ត...

គ្រាប់ចំនួន១០៨ ត្រូវបានកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះជាតិពុល ប្រគល់ទៅឱ្យអង្គការស៊ីម៉ាក់​

សៀមរាប៖ ដោយការអនុវត្តតាមការណែនាំពីសំណាក់ ​ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០:២៥នាទីព្រឹក កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះជាតិពុល ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ឆេត ញ៉ា…
អានព័ត៌មានបន្ត...

ពលករខ្មែរម្នាក់កំពុងជិះកង់ត្រូវរថយន្ត បុកខ្ទាតចម្ងាយ៥០ម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗ

ប្រទេសថៃ៖ ពលករខ្មែរម្នាក់កំពុងជិះកង់ត្រូវរថយន្ត បុកខ្ទាតចម្ងាយ៥០ម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងស្រុកឧថៃ ខេត្តព្រះនគស្រីអាយុធ្យា កាលពីវេលាម៉ោង២២ៈ៣០នាទី ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៨ លោកអនុសេនីយ៍ទោ ប្រះស៊ិតធិឆៃ ឆបធម្ម…
អានព័ត៌មានបន្ត...

ជនជាតិចិនចូលម៉ាស្សាក្នុងកាស៊ីណូ ហ្គោដិនក្រោន យីហោ ហេងលាប២ បានគាំងបេះដូងស្លាប់

បន្ទាយមានជ័យ៖ បុរសជនចិនចូលម៉ាស្សា ក្នុងហាង ក្នុងបរិវេណកាស៊ីណូ ហ្គោដិនក្រោន យីហោ "ហេងលាប២" រឹងជើងរឹងដៃស្លាប់ ក្នុងហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ៈ00នាទី ទៀបភ្លីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត…
អានព័ត៌មានបន្ត...

កាំកុងត្រូលចុះត្រួតពិនិត្យ ចំណីអាហារ ផលិតផលខូចគុណភាព និងពិនិត្យតម្លៃប្រេងសាំងនៅក្រុងស្ទឹងសែន

កំពង់ធំ៖ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់តាមរយៈផលិតផល និងតាមចំណីអាហារ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម…
អានព័ត៌មានបន្ត...

គ្រោះថ្នាក់​ចរាចរណ៍​ ទូទាំងប្រទេស ស្លាប់​២​នាក់​ របួស​១៧​នាក់​

ភ្នំពេញ​៖​ យោង​តាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​ បានកើតឡើង​ចំនួន​៤​លើក​…
អានព័ត៌មានបន្ត...

​បង្ក្រាប​បទល្មើស​គ្រឿងញៀន២៩​ករណី​ ឃាត់​ខ្លួន៥៥​នាក់

​ភ្នំពេញ​៖​ បង្ក្រាប​បទល្មើសគ្រឿងញៀន  ជួញដូរ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ដាំ​ដុះ​ ផលិត​កែ​ច្នៃ​ ចាត់ចែង​ ផ្ដល់​ទីតាំង​ និង​ប្រើប្រាស់​  ចំនួន​២៩​ករណី​ នៅទូទាំងប្រទសបានឃាត់​ខ្លួន៥៥​នាក់ ​(​ស្រី​ម្នាក់​)។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរប្រឆាំងគ្រឿង…
អានព័ត៌មានបន្ត...

ស្រវឹង​ស្រា​បើក​ម៉ូតូ​បុក​គូទរថយន្ត​ពី​ក្រោយ​ រង​ការ​ខូចខាត​ ម្ចាស់​រថយន្ត​ខឹង​ធាក់​​ដួល​ផ្ងារ​ជើង

ភ្នំពេញ​៖ យុវជន​ម្នាក់​ ស្រវឹង​ស្រា​បើក​ម៉ូតូ​ លឿនជ្រុលទៅ​បុក​គូទរថយន្ត​ពីក្រោយ​ បន្ទាប់​ពី​ចរចា​រួចមិនទាន់ទទួលសំណង​ ឃើញ​ភាគីម៉ូតូ​បង្ក​ ច្រឡឺម​ដាក់​សមត្ថកិច្ច​ នឹង​ភាគីរថយន្ត​ វាយ​ម៉ូតូ​មុខ​សមត្ថកិច្ច​មួយ​ដៃ​…
អានព័ត៌មានបន្ត...

លួចគេវាគ្រាន់ គេតាមទាន់វាក្រែល!!! ជនសង្ស័យពីរនាក់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តបានសម្រេច…

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងបែកមុខមាត់ រួចប្រគល់ជូនសមត្ថកិច្ច ក្រោយពីបានជិះមូតូមួយគ្រឿង មកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តភ្ញៀវចូលមកផឹកសុី ក្នុងហាងបានសម្រេច…
អានព័ត៌មានបន្ត...